Griezmann មិនអាចស្វែងរកដៃគូដ៏ល្អបំផុតក្នុងក្លឹប AT Madrid នៅតំបន់ប្រយុទ្ធបានឡើយ

39782
  • ចាប់តាំងពី Diego Costa ទទួលរងរបួសនៅប្រទេសប្រេស៊ីលកាលពីថ្ងៃទី ៥ ខែ ធ្នូ​ គ្រូបង្វឹកគ្រូបង្វឹក Atletico Madrid លោក Diego Simeone មិនអាចរកដៃគូរដ៏ល្អសម្រាប់ Antoine Griezmann ក្នុងតំបន់ប្រយុទ្ធបានឡើយ ។

    Image result for Diego Simeone

    ដោយលេងនៅក្នុងប្រព័ន្ធ ៤-៤-២ របស់ក្រុម Atletico លោក Simeone បានព្យាយាមដាក់កីឡាករ Nikola Kalinic, Gelson Martins និង Angel Correa នៅតំបន់ប្រយុទ្ធជាមួយនឹងកីឡាករបារាំងរូបនេះ ប៉ុន្តែគ្មាននរណាម្នាក់អាចបង្កើតភាពជាដៃគូដ៏គ្រោះថ្នាក់បំផុតជាមួយនឹងម្ចាស់អាវលេខ ៧ រូបនេះបានទេ ។

    Related image

    កីឡាករ Kalinic មានបានបង្ហាញទម្រង់លេងដ៏ល្អមួយដែលរូបគេបានស៊ុតបញ្ចូលទីក្នុងជ័យជម្នះ ៣-០ លើក្រុម Alaves កាលពីថ្ងៃទី ៨ ខែធ្នូ និងបន្តស៊ុតបញ្ចូលទីនៅក្នុងជ័យជម្នះ ៣-២ លើក្រុម Real Valladolid ប៉ុន្តែគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនរូបនេះហាក់ដូចជានៅតែមិនមានការជឿជាក់ទៅលើកីឡាករសញ្ជាតិក្រូអាតរូបនេះនោះឡើយ ហើយមិនបានដាក់ឲ្យរូបគេលេងនៅក្នុងការប្រកួតស្មើ ១-១ ជាមួយក្រុម Sevilla កាលពីចុងសប្តាហ៍មុនថែមទៀតផង ។

    Image result for Diego Costa

    នៅខណៈនោះដែរកីឡាករ Gelson Martins ក៏មិនអាចក្លាយជាដៃគូរដ៏ល្អជាមួយ Griezmann ដែរ បន្ទាប់ពីការលេងរបស់លោកជាមួយក្រុម Sant Andreu នៅក្នុងការប្រកួតជុំទី ១ នៃការប្រកួត Copa del Rey ហើយគាត់ថែមទាំងមិនបានបង្ហាញខ្លួនក្នុងជំនួបស្មើគ្នា ១-១ ជាមួយក្រុម Girona កាលពីយប់ថ្ងៃពុធ ។ កីឡាករូបនេះមិនបានលេងក្នុងជម្រើសដំបូងទេចាប់តាំងពីការប្រកួតក្របខ័ណ្ឌ Champions League ទល់នឹងក្លឹប Brugge នៅថ្ងៃទី ១១ ខែ ធ្នូ មកម្លេះ ។ ខណៈពេលដែលខ្សែប្រយុទ្ធ Angel Correa គឺជាកីឡាករតែម្នាក់គត់នៅក្នុងក្រុម Atletico ដែលបានលេងក្នុងចំណោម ២៨ ប្រកួតនារដូវកាលនេះ ហើយគាត់ហាក់ដូចជាអាវុធលាក់ខ្លួនរបស់លោក Simeone ហើយជារឿយៗគាត់បានលេងនៅក្នុងតួនាទីខ្សែបម្រើស្លាបស្តាំ ។

    Related image

    កីឡាករម្នាក់ដែលមើលទៅលេងបានយ៉ាងល្អគឺ Vitolo ប៉ុន្តែគាត់មិនអាចទទួលបានការហ្វឹកហាត់នៅក្នុងក្រុមនិងអភិវឌ្ឍភាពជាដៃគូជាមួយ Griezmann ឡើយ ខណៈដែលលោក Simeone ហាក់មិនជឿទុកចិត្តលើកីឡាករវ័យ ២៩ ឆ្នាំរូបនេះឡើយ ។ ក្លិប Atletico Madrid កំពុងតែរាប់ថយក្រោយដោយនៅសល់ប៉ុន្មានថ្ងៃទៀតកីឡាករ Diego Costa នឹងវិលត្រឡប់មកកាន់ទីលានវិញដែលជាដៃគូដ៏ល្អសម្រាប់ Griezmann ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី