ក្រុម ធារី ចន្ថាប៊ីន ប៉ះ ក្រុម ប្រាក់ មុន្នីឧត្តម ម៉ោង ៨ យប់នេះ

42927
  • ពានរង្វាន់លីគកំពូលម៉ាឡេសុី នឹងបន្តការប្រកួតនៅក្នុងសប្តាហ៍ទី៤ របស់ខ្លួនវិញដោយក្លិប Negeri Sembilan FC របស់កីឡាករ ប្រាក់ មុន្នីឧត្តម ត្រូវបើកទ្វារស្វារគមន៍ក្លិប Terengganu FC របស់កីឡាករ ធារី ចន្ថាបុីន នាវេលាម៉ោង ០៨:០០ នាទីយប់នេះ ដែលការប្រកួតត្រូវធ្វើឡើងនៅលើទីលាននៃកីឡាដ្ឋាន Tuanku Abdul Rahman ទឹកដីរបស់ក្រុមNegeri Sembilan។

    Image result for ធារី ចន្ថាប៊ីន

    Image result for prak monyudom in negeri sembilan football

    ដោយកាលពីសប្តាហ៍ទី៣ កន្លងទៅ ប្រាក់ មុន្នីឧត្តម និង ធារី ចន្ថាបុីន សុទ្ធតែបានបង្ហាញខ្លួនឲ្យក្រុមរបស់ខ្លួនរៀងៗខ្លួន ខណៈលទ្ធផលកាលពីសប្តាហ៍នោះគឺ Negeri Sembilan បានរងបរាជ័យពីសំណាក់ក្រុមម្ចាស់ផ្ទះ Melaka United ក្នុងលទ្ធផល ០ ទល់ ៣ ស្របពេលដែល Terengganu FC បានយកឈ្នះក្រុមភ្ញៀវ Selangor ដោយលទ្ធផល ៤ ទល់ ១ ។

    No automatic alt text available.

    ចាំមើលថាកីឡាករ ប្រាក់ មុន្នីឧត្តម ឬ កីឡាករ ធារី ចន្ថាប៊ីន ដែលអាចជួយក្រុមយកឈ្នះបាននៅក្នុងយប់នេះ !

    ដោយ៖ តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី