កីឡាករ Nasri ៖ ខ្ញុំមិនមានអ្វីក្រៅពីសេចក្ដីស្រឡាញ់ចំពោះក្រុមកាំភ្លើងធំ Arsenal ឡើយ

10886
  • Samir Nasri បានបង្ហាញថាគាត់មិនមានអ្វីក្រៅពីសេចក្ដីស្រឡាញ់ចំពោះអតីតក្លឹប Arsenal របស់គាត់នោះទេ បើទោះបីជាគាត់ចាកចេញទៅចូលរួមជាមួយក្លឹប Manchester City កាលពីឆ្នាំ ២០១១ ក៏ដោយ ។

    Image result for Samir Nasri

    ខ្សែបម្រើរូបនេះបានសម្រេចចិត្តផ្លាស់ទៅកាន់គូប្រជែងក្របខ័ណ្ឌ Premier League របស់ក្លឹប Arsenal គឺក្លឹបមេឃខៀវ Manchester City ក្នុងតម្លៃខ្លួន ២៤ លានផោន ( ស្មើនឹង ៣៤ លានដុល្លារ ) កាលពីឆ្នាំ ២០១១ ។

    Image result for Samir Nasri

    កីឡាករសញ្ជាតិបារាំងរូបនេះបានចំណាយពេល ៣ ឆ្នាំនៅ Arsenal ដោយបានបង្ហាញខ្លួនចំនួន ១២៥ ប្រកួត ហើយគាត់បានទទូចថានៅពេលដែលគាត់ត្រៀមនឹងជួបជាមួយក្រុមកាំភ្លើងធំ Arsenal រវាងក្លឹប West Ham នៅថ្ងៃសៅរ៍នេះ គាត់នៅតែផ្ដល់ការគោរពចំពោះអតីតក្លឹបរបស់គាត់ ។

    Related image

    គាត់បានប្រាប់ទូរទស្សន៍ Sky Sports ថា៖ ” កាលពីមុនប្រហែលជាយើងមានពាក្យខ្លះជាមួយអ្នកគាំទ្រ Arsenal ប៉ុន្តែខ្ញុំដូចជានិយាយថាវាគ្មានអ្វីក្រៅតែពីក្ដីស្រឡាញ់ចំពោះក្លឹបព្រោះខ្ញុំបានចំណាយពេល ៣ ឆ្នាំដ៏អស្ចារ្យនៅទីនោះ ( នៅ Arsenal ) ។ មុនពេលដែលខ្ញុំធ្លាប់និយាយរឿងរ៉ាវអំពី Arsenal ព្រោះខ្ញុំធ្លាប់ឈឺចាប់ដោយសារអ្នកគាំទ្រ ប៉ុន្តែមិនមានអ្វីក្រៅតែពីសេចក្ដីស្រឡាញ់ចំពោះ Arsenal ទេ ” ។

    Samir Nasri Arsenal Man City

    អតីតខ្សែបម្រើរបស់ក្លឹប Manchester City និង Arsenal កីឡាករ Samir Nasri បានត្រឡប់មកកាន់វិថីកីឡាបាល់ទាត់វិញដោយចូលរួមជាមួយក្លឹប West Ham United បន្ទាប់ពីត្រូវបានគេព្យួឈ្មោះមិនឲ្យប៉ះពាល់ជាមួយនឹងបាល់ទាត់អស់រយះពេលជាង ១៨ ខែដោយសារកីឡាកររូបនេះបានជាប់ពីបទប្រើបាស់គ្រឿងញៀន ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី