Manchester United គ្រោងទិញយកកីឡាករ Coutinho ប្រសិន Pogba នៅតែចង់ចាកចេញ

26055
  • របាយការណ៍នៅក្នុងប្រទេសអេស្ប៉ាញបានឲ្យដឹងថាក្លឹបបិសាចក្រហម Manchester United កំពុងចាប់អារម្មណ៍លើខ្សែបម្រើប្រយុទ្ធ Philippe Coutinho របស់ក្លឹប Barcelona ដែលអាចជំនួសបានក្នុងករណីដែល Paul Pogba ចាកចេញ ។

    Image result for Philippe Coutinho

    ការអះអាងរបស់ការសែតអេស្ប៉ាញថាទោះបីជាលោក Jose Mourinho ត្រូវបានគេបណ្ដេញចេញយ៉ាងណាក៏ដោយក៏ កីឡាករសញ្ជាតិបារាំងរូបនេះហាក់ដូចជានៅតែមានបំណងចង់ចាកចេញពីទឹកដី Old Trafford ។ នោះហើយជាមូលហេតុដែលបិសាចក្រហមពិចារណាចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិប្រេស៊ីលរូបនេះ ។

    Image result for Paul Pogba

    លើសពីនេះទៀតការសែត The Mirror បានរាយការណ៍ថាក្លឹប Barcelona នឹងទាមទារប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់ទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ពួកគេក្នុងចំនួន ១៤០ លានផោន ។ វាហាក់ដូចជាពួកគេកំពុងស្វែងរកចំណេញក្នុងការលក់កីឡាករូបនេះ ខណះ Barcelona បានធ្វើការចុះហត្ថលេខា Coutinho ពីក្លិបហង្សក្រហម Liverpool កាលពីរដូវរងារកាលពីរដូវកាលមុនជាមួយតម្លៃផ្ទេរប្រហែល ១១៧ លានផោនប៉ុណ្ណោះ ។

    Image result for Philippe Coutinho

    ទីបំផុតក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាកំពុងទន្ទឹងរង់ចាំសម្រាប់ក្លឹបណាមួយមកដាក់សំណើរទិញយក Coutinho ក្នុងតម្លៃដ៏ខ្ពស់នេះ ខណៈលុយទាំងប៉ុន្មានដែលបានមកពីការតារាវ័យ ២៦ ឆ្នាំរូបនេះត្រូវបានគេរំពឹងថានឹងត្រូវបានគេយកទៅប្រើប្រាស់ក្នុងការនាំយកកីឡាករ Neymar ត្រឡប់មកវិញ ។ មានពាក្យចចាមអារ៉ាមជាច្រើននៅក្នុងសារព័ត៌មានអេស្ប៉ាញដែលបានចុះផ្សាយថា តារាឆ្នើមរបស់ក្លឹប Paris Saint-Germain រូបនេះកំពុងតែមិនសប្បាយចិត្តនៅទឹកដីប្រទេសបារាំង ហើយគាត់បានស្នើរសុំឲ្យក្លឹបយក្សរបស់ក្របខ័ណ្ឌ Laliga មួយនេះធ្វើការទិញយកខ្លួនត្រឡប់ទៅវិញចំនួន ៥ ដងមកហើយ ខណះឪពុករបស់ប្រធានក្រុមស៊ាំបាប្រេស៊ីលរូបនេះក៏បាននិយាយផងដែរថាកូនរបស់លោកមានការសោកស្ដាយខ្លាំងណាស់ក្នុងការចាកចេញពីកីឡដ្ឋាន Camp Nou ។

    Image result for Neymar

    ខ្សែបម្រើប្រយុទ្ធ Philippe Coutinho ក្នុងនារដូវកាលនេះហាក់បីដូចជាត្រូវបានគេបោះបង់ចោលដោយតែងតែស្ថិតនៅកៅអីបម្រុងជានិច្ច ខណៈដែលគាត់លេងបានត្រឹមតែរយៈពេល ៨ នាទីប៉ុណ្ណោះនៅក្នុងការប្រកួតចុងក្រោយនៅក្នុងក្របខ័ណ្ឌ La Liga ក្នុងជំនួនរវាង Barca និង Getafe ។ ការបង្ហាញខ្លួនចុងក្រោយរបស់គាត់ក្នុងជំនួបនៃពានរង្វាន់ Copa del Rey ប៉ុន្តែត្រូវបានទទួលរងការខកចិត្តយ៉ាងខ្លាំងដោយបានចាញ់ក្រុម Levante ក្នុងលទ្ធផល ២-១ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី