De Jong ៖ ប្រសិ​នបើអាចផ្លាស់ប្ដូរបាននោះខ្ញុំចង់ក្លាយជា Lionel Messi ឱ្យបានមួយថ្ងៃ

9850

ខ្សែបម្រើវ័យក្មេង Frenkie de Jong ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ទៅកាន់ក្លិប FC Barcelona ក្នុងមួយរយះពេលចុងក្រោយនេះ ។ ខ្សែបម្រើដ៏មានទេពកោសល្យវ័យ ២១ ឆ្នាំរូបនេះអាចនឹងមានទម្រង់លេងដ៏ល្អឥតខ្ចោះសម្រាប់ក្រុមអ្នកមានបុណ្យ Barce ខណៈដែលរូបគេត្រូវបានគេប្រដូចទៅនឹងកីឡាករជើងចាស់ Xavi Hernandez និង Andres Iniesta ផងដែរ ។

Image result for Frenkie de Jong

យោងតាមរបាយការណ៍ថ្មីៗចុងក្រោយបំផុតរបស់សារពត៌មាននៅតំបន់កាតាឡានបានឱ្យដឹងថាកីឡាកសញ្ជាតិហូឡង់រូបនេះបាននិយាយថាបាទរួចទៅហើយចំពោះក្រុម Barcelona ។ គាត់ត្រូវបានរំពឹងថានឹងផ្ទេរទៅកាន់កីឡដ្ឋាន Camp Nou នៅរដូវក្ដៅខាងមុខនេះក្នុងតម្លៃខ្លួន ៧៥ លានអ៊ឺរ៉ូ ។ ប្រសិនបើពាក្យចចាមអារ៉ាមទាំងនេះក្លាយជាការពិតមែននោះមានន័យថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Laliga មួយនេះ បានផ្តួលក្លឹប Paris Saint-Germain សម្រាប់ការចុះហត្ថលេខាជាមួយនឹងខ្សែបម្រើដែលពោលពេញទៅដោយទេពកោសល្យរូបនេះ ។

Image result for Lionel Messi

De Jong តែងតែជាអ្នកគាំទ្រក្លឹប Barcelona និងជាពិសេស Lionel Messi ។ គាត់មិនព្យាយាមលាក់ការកោតសរសើររបស់គាត់ចំពោះម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះនោះទេ ។ ហើយតារាឆ្នើមរបស់ក្លឹប Ajax រូបនេះក៏បាននិយាយទាក់ទងជាមួយនឹងការផ្ទេរទៅលេងនៅក្របខ័ណ្ឌ Laliga និងបានឈ្លាតលួចសរសើរ Messi ផងដែរ ។

Related image

De Jong បាននិយាយថា៖ ” Messi ឬ Ronaldo ? ច្បាស់ណាស់ Messi គឺល្អជាង Ronaldo ។ ក្របខ័ណ្ឌ La Liga មានអាកាសធាតុល្អ បាល់ទាត់ល្អ ខ្ញុំគិតថាកម្រិតបាល់ទាត់នៅអេស្ប៉ាញក៏ល្អជាងនៅ Premier League ផងដែរ ។ ប្រសិនបើខ្ញុំត្រូវប្ដូរជីវិតរបស់ខ្ញុំជាមួយនរណាម្នាក់ក្នុងមួយថ្ងៃ តើរូបគេជានរណា? នោះគឺ Messi ។ ពិតណាស់ខ្ញុំចង់ដឹងអំពីរបៀបលេងល្អបំផុតរបស់គាត់ ” ។

Related image

កីឡាករូបនេះបាននិយាយទៀតថា៖ ” យើងបានសម្រាកវិស្សមកាលនៅប្រទេសអេស្ប៉ាញ ហើយជីតារបស់ខ្ញុំបានទិញអាវយឺតលេខ ៣០ របស់ Messi ឲ្យខ្ញុំ ហើយខ្ញុំដឹងថាខ្ញុំចូលចិត្ត Messi ហើយខ្ញុំបានពាក់អាវរបស់គាត់កាលពីខ្ញុំនៅតូច  ។ ពិតណាស់ខ្ញុំចង់លេងជាមួយគាត់ ។ ហើយឥលូវគាត់មានអាយុ ៣១ ឆ្នាំហើយ ដូច្នេះខ្ញុំត្រូវតែប្រញាប់ ។ ប្រសិនបើអ្នកបញ្ចប់នៅក្លឹបដែលមានកម្រិតខ្ពស់ ហើយអ្នកនឹងលេងជាមួយអ្នកលេងលំដាប់ពិភពលោក ។ ខ្ញុំពិតជាចង់លេងជាមួយ Messi នៅថ្ងៃណាមួយ  ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី