AC Milan នៅតែចិញ្ចឹមចិត្តចង់បានបុរសសក់សំពោង Marouane Fellaini ពីក្រុមបីសាចក្រហម

7925

ក្លឹប AC Milan កំពុងចាប់ផ្ដើមសារជាថ្មីក្នុងការព្យាយាមចុះហត្ថលេខាលើកីឡាករ Marouane Fellaini ពីក្លឹបបីសាចក្រហម Manchester United នេះបើយោងតាមការចុះផ្សាយរបស់ Nieuwsblad ។

Image result for Marouane Fellaini

ខ្សែបម្រើកណ្តាលសញ្ជាតិបែលហ្ស៊ិកវ័យ ៣១ ឆ្នាំរូបនេះមិនបានបង្ហាញទម្រង់លេងពិសេសអ្វីនោះទេចាប់តាំងពីការមកកាន់តំណែងថ្មីរបស់លោក Ole Gunnar Solskjaer ហើយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ចំនួន ២០ សម័យកាលមួយនេះក៏បានផ្ដល់ភ្លើងខៀវក្នុងការអនុញ្ញាតឲ្យ Marouane Fellaini ចាកចេញពីកីឡដ្ឋាន Old Trafford នៅខែមករាឬចុងបញ្ចប់នៃរដូវកាលនេះថែមទៀតផង ។

Related image

AC Milan បានចរចាជាមួយអតីតកីឡាករបស់ក្លឹប Everton រូបនេះកាលពីឆ្នាំមុនផងដែរ ប៉ុន្តែ Fellaini បានសម្រេចចិត្តបន្តការស្នាក់នៅទឹកដី Old Trafford និងបានចុះហត្ថលេខាថ្មីដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២០ ។ ខណះក្លឹបយក្សរបស់ព័ទុយហ្គាល់ Porto និងក្លឹបអ្នកមានរបស់ចិន Guangzhou Evergrande ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់បានខ្សែបម្រើវ័យ ៣១ ឆ្នាំរូបនេះផងដែរ ហើយសមាជិករបស់ក្រុមជម្រើសជាតិបែលហ្ស៊ិករូបនេះមានជម្រើសជាច្រើននៅពីមុខដើម្បីកំណត់ពីអណាគតរបស់ខ្លួនផងដែរ ។

Image result for Marouane Fellaini

Marouane Fellaini បានផ្ទេរពីក្លឹបស្ករគ្រាប់ Everton ទៅកាន់ក្លឹបបីសាចក្រហម Manchester United ក្នុងតម្លៃខ្លួនចំនួន ២៧,៥ លានផោនកាលពីឆ្នាំ ២០១៣ ដោយបានបង្ហាញខ្លួនសរុបចំនួន ១១៩ ប្រកួតស៊ុតបញ្ចូលទីបាន ១២ គ្រាប់ គិតត្រឹមពេលនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី