FC Barcelona ពិចារណានាំយកតារាជើងស៊ុតនៅលីគកំពូលចិនម្នាក់ជំនួសកីឡាករ Munir

12106
  • FC Barcelona កំពុងពិចារណនាំយកខ្សែប្រយុទ្ធដ៏មានបទពិសោធន៍មួយរូបដែលកំពុងបង្ហាញខ្លួនលេងដ៏អស្ចារ្យនៅលីគកំពូលចិន ឬ Chinese Super League ដើម្បីយកមកជំនួសកន្លែងកីឡាករ Munir El Haddadi ដែលបានផ្ទេរទៅកាន់ក្លឹប Sevilla ក្នុងតម្លៃខ្លួន ១ លានអឺរ៉ូ ។

    Image result for Odion Ighalo

    តារាបាល់ទាត់វ័យក្មេងសញ្ជាតិអេស្ប៉ាញរូបនេះមានការធុញទ្រាន់យ៉ាងខ្លាំងក្រោមការដឹកនាំរបស់លោក Ernesto Valverde ដូច្នេះគាត់បានសម្រេចចិត្តផ្ទេរទៅចូលរួមជាមួយក្លឹប Sevilla ក្នុងតម្លៃខ្លួនត្រឹមតែ ១ លានអឺរ៉ូប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមអ្នកមានបុណ្យ Barcelona នៅតែត្រូវការខ្សែប្រយុទ្ធបន្ថែមទៀត ខណៈដែល Luis Suarez ពិតជាត្រូវការការសម្រាកខ្លះផងដែរ ។

    Image result for Munir El Haddadi

    យោងទៅតាមការសែត Diario Sport បានឲ្យដឹងថាក្លឹប Barcelona បានបញ្ជូនមន្ត្រីរបស់ខ្លួនទៅកាន់ប្រទេសចិនរួចហើយដើម្បីឃ្លាំមើលការវិវឌ្ឍន៍របស់កីឡាករ Odion Ighalo របស់ក្លឹប Changchun Yatai ដែលជាក្លឹបកំពុងប្រកបអាជីពនៅលីគកំពូលចិន ។ កីឡាករវ័យ ២៩ ឆ្នាំសញ្ជាតិនីហ្សេរីយ៉ារូបនេះធ្លាប់លេងឱ្យក្លិប Granada និង Watford មុនពេលផ្លាស់ទៅលេងក្នុងក្របខ័ណ្ឌ Chinese Super League ក្នុងតម្លៃខ្លួន ២៥ លានផោន ។ ក្នុងអំឡុងពេលដែលកីឡាករូបនេះលេងនៅក្នុងក្របខ័ណ្ឌ Premier League របស់រូបគេបានស៊ុតបញ្ចូលទីចំនួន ២៧ គ្រាប់ក្នុងរយះពេលចំនួន ២ រដូវកាល ។

    Image result for Odion Ighalo

    ខ្សែប្រយុទ្ធ Odion Ighalo បានចូលរួមក្នុងការប្រកួត World Cup ២០១៨ នៅក្នុងប្រទេសរុស្ស៊ីជាមួយក្រុមជម្រើសជាតិនីហ្សេរីយ៉ាផងដែរ ប៉ុន្តែពួកគេបានបរាជ័យនឹងធ្លាក់ត្រឹមវគ្គចែកពូលប៉ុណ្ណោះ ។ សមាជិករបស់ក្រុមជម្រើសជាតិនីហ្សេរីយ៉ារូបនេះបានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងប្រទេសចិនដោយបានស៊ុតបញ្ចូលទីបានចំនួន ២១ គ្រាប់ក្នុងការបង្ហាញចំនួន ២៨ ប្រកួតនៅក្របខ័ណ្ឌ Chinese Super League ។ ទោះជាយ៉ាងណាក៏ដោយកីឡាករវ័យ ២៩ ឆ្នាំរូបនេះត្រូវបានគេរាយការណ៍ថាមានការចាប់អារម្មណ៍ចំពោះលទ្ធភាពនៃការវិលត្រលប់ទៅកាន់អេស្បាញវិញជាពិសេសជាមួយនឹងក្លឹបយក្សរបស់អេស្ប៉ាញក្លឹប FC Barcelona ។

    Image result for Alvaro Morata

    ការសែត Diario Sport ក៏បានឲ្យដឹងទៀតថាបច្ចុប្បន្ន Barcelona កំពុងពិចារណាជ្រើសរើសរវាង Morata ឬ Ighalo ។ ពិតណាស់តារាឆ្នើមរបស់ក្លឹប Changchun Yatai រូបនេះនឹងមិនសូវមានថ្លៃខ្លួនប៉ុន្មានឡើយ ប៉ុន្តែគុណភាពបាល់ទាត់និងបទពិសោធជារួមមិនអាចប្រៀបធៀបទៅនឹងអតីតខ្សែប្រយុទ្ធរបស់ក្លិប Real Madrid កីឡាករ Alvaro Morata នោះទេ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី