
ក្លឹបចំណូលថ្មី វិសាខា បានបង្ហាញភាពខ្លាំងរបស់ខ្លួនក្នុងការប្រកួតកម្ដៅសាច់ដុំមិត្តភាពប៉ុន្មានប្រកួតកន្លងទៅនេះដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយនោះទេ មុនលីគកំពូលកម្ពុជាបើកយុទ្ធនាការណ៍ខែក្រោយនេះ ។
ក្រោយផ្ដួលក្រុមខ្លាំងមួយចំនួនដែលបានប្រកបនៅលីគកំពូលកម្ពុជា និង ថៃ ដូចជា បានយកឈ្នះលើ ក្លឹប អាស៊ីអឺរ៉ុប ២-០ បន្តយកឈ្នះលើក្រុម អគ្គីសនីកម្ពុជា ៣-០ បានយកឈ្នះក្លឹបនៅថៃមួយ និង ស្មើ មួយ រួចមកក៏បន្តផ្ដួលក្រុមដំណាងខេត្តកោះកុង ៣-២ បំបាក់ក្រុម អង្គរថាយហ្គឺ ៣-០ និង ព្រះខ័នរាជស្វាយរៀង ៥-១ ហើយចុងក្រោយនេះបានលុតក្លឹប វេស្ទើន៍ភ្នំពេញ ៣-២ ផងដែរ ។
តើអ្នកទាំងអស់គ្នាធ្លាប់គិតទេថាក្លឹបទើបឡើងមកពីលីគទីពីរមួយនេះនិងអាចលើកពាននៅរដូវកាលដំបូងរបស់ខ្លួននេះបាន?
ដោយ៖ តារា
រូបភាព៖ Visakha Football Club