កីឡាករ Munir El Haddadi ៖ ខ្ញុំនឹងតែងតែចងចាំ Barcelona នៅក្នុងចិត្តរបស់ខ្ញុំជានិច្ច

6075

បន្ទាប់ពីបញ្ចប់ការផ្លាស់របស់ខ្លួនទៅកាន់ក្លឹប Sevilla ខ្សែប្រយទ្ធវ័យក្មេង Munir El Haddadi បានសរសេរសារដ៏ស្មោះត្រង់មួយនៅលើបណ្តាញសង្គមរបស់ខ្លួន ខណៈដែលកីឡាករវ័យ ២៣ ឆ្នាំរូបនេះបានអរគុណដល់អតីតក្លឹប FC Barcelona របស់ខ្លួនផងដែរ ។

Image result for Munir El Haddadi

កីឡាករវ័យ ២៣ ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពដោយជោគជ័យ ហើយបានចុះហត្ថលេខាលើកិច្ចសន្យារបស់គាត់កាលពីព្រឹកថ្ងៃសៅរ៍ដែលជាកន្លែងដែលគាត់នឹងពាក់អាវលេខ ១៩ សម្រាប់ក្រុមរបស់លោក Pablo Machin ជាមួយនឹងតម្លៃផ្ទេរចំនួត្រឹមតែ ១ លានអឺរ៉ូប៉ុណ្ណោះ ។

Image result for Munir El Haddadi

សាររបស់ Munir បានសរសេរថា៖ ” ខ្ញុំបានមកដល់ក្លឹបនេះ ( Barcelona ) នៅពេលខ្ញុំមានអាយុ ១៦ ឆ្នាំជាមួយនឹងក្ដីសង្ឃឹមរបស់ក្មេងប្រុសម្នាក់ និងជាមួយក្តីសុបិន្តដែលមនុស្សគ្រប់គ្នាចង់ចូលទៅក្នុង La Masia ( La Masia គឺជាសាលាបណ្ដុះយុវជនរបស់ក្លឹប Barcelona ) ” ។

Image result for Munir El Haddadi

កីឡាករូបនេះបានសរសេររៀបរាប់ទៀតថា៖ ” ខ្ញុំបានរស់នៅក្នុងការពិតនៃការរីកលូតលាស់និងការចែករំលែកបន្ទប់ស្លៀកពាក់ជាមួយកីឡាករមហាអស្ចារ្យ ហើយបើទោះបីជាខ្ញុំត្រូវចាកចេញចំនួនពីរដងមកនេះ ខ្ញុំក៏បានត្រឡប់មកវិញហើយខ្ញុំនៅតែព្យាយាម ។ ឥឡូវនេះខ្ញុំត្រូវតែចាកចេញម្ដងទៀត ដើម្បីឧទ្ទិសខ្លួនឯងទៅកាន់ក្លិបមួយផ្សេងទៀតសម្រាប់ក្ដីស្រឡាញ់កីឡាបាល់ទាត់ ។ ខ្ញុំនឹងចងចាំអ្នកជានិច្ចនៅក្នុងចិត្តរបស់ខ្ញុំ ” ។

Related image

ក្លឹប Sevilla បានចំណាយលុយត្រឹមតែជាង ១ លានអឺរ៉ូប៉ុណ្ណោះដើម្បីចុះហត្ថលេខាជាមួយ Munir ពី Barcelona ។ កីឡាកររូបនេះនឹងត្រូវចាកចេញដោយដោយគ្មានតម្លៃខ្លួននៅខែមិថុនាប៉ុន្តែក្លឹបយក្សរបស់អេស្ប៉ាញបានលក់កីឡាកររូបនេះមុនពេលរូបគេផុតកុងត្រា ខណះលោក Ernesto Valverde បានបញ្ជាក់យ៉ាងច្បាស់ថាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនឹងមិនមានលក្ខណៈពិសេសអ្វីសម្រាប់គាត់នោះទេ ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី