De Tomas ៖ ខ្ញុំមិនទៅ Real Madrid ដោយសារខ្ញុំមិនចង់អង្គុយលើកៅអីបម្រុងរាល់រដូវកាលឡើយ

5668

បន្ទាប់ពីបានស៊ុតបាល់បញ្ចូលទីបានចំនួនបីគ្រាប់ម្នាក់ឯលើក្រុម Celta Vigo កីឡាករ Raul de Tomas របស់ក្លឹប Rayo Vallecano បានបញ្ជាក់យ៉ាងច្បាស់ថាការចាកចេញពីក្លិប Real Madrid គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួន បើទោះបីជាពួកគេបានព្យាយាមដើម្បីបញ្ចុះបញ្ចូលឱ្យគាត់ត្រឡប់ទៅលេងវិញយ៉ាងណាក៏ដោយ ។

Image result for Raul de Tomas

លោក Julen Lopetegui បានបញ្ជាក់យ៉ាងច្បាស់ទៅកាន់ខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះថាគាត់ចង់ឱ្យរូបគេចូលរួមជាមួយកីឡដ្ឋាន Estadio Santiago Bernabeu កាលពីដើមរដូវកាលនេះ ប៉ុន្តែ De Tomas ចង់បានឱកាសលេងឱ្យបានច្រើនតាមដែលអាចធ្វើបាន ដូច្នេះគាត់បានបន្តលេងឲ្យក្លឹប Vallecas បន្តទៀតក្នុងនាមជាកីឡាកខ្ចីជើង ។

Image result for Raul de Tomas

កីឡាករ Raul de Tomas បាននិយាយទៅកាន់ COPE ថា៖ ” ខ្ញុំអាចទៅ Real Madrid នៅរដូវកាលនេះ ។ លោក Julen Lopetegui ចង់ឱ្យខ្ញុំស្នាក់នៅ ប៉ុន្តែខ្ញុំជាមនុស្សដែលមានការប្រកួតប្រជែង ហើយខ្ញុំមិនចង់ចំណាយពេលអង្គុយនៅលើកៅអីបម្រុងទេ ។ ខ្ញុំនឹងមានឱកាសមួយចំនួន ប៉ុន្តែការប្រកួតប្រជែងដូចខ្ញុំពេលនេះគឺជាអ្វីដែលពិតជាជួយអ្នកឱ្យរីកចម្រើន ហើយនោះជាមូលហេតុដែលខ្ញុំចង់មកទីនេះ ” ។

Related image

De Tomas បានស៊ុតបញ្ចូលទីបានចំនួន ៨ គ្រាប់នៅក្នុងក្របខ័ណ្ឌ La Liga Santander ក្នុងការបង្ហាញខ្លួនចំនួន ១៦ ប្រកួតដែលជាការស៊ុតបញ្ចូលទីច្រើនជាងខ្សែប្រយុទ្ធកណ្ដាលសញ្ជាតិបារាំង Karim Benzema រកបាននៅ Real Madrid នារដូវកាលនេះថែមទៀតផង ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី