​លោក Ole ៖ ជំនួប Spurs និង Man Utd មិនមែនជាការប្រកួតរវាងខ្ញុំ និង Pochettino នោះទេ

6963

លោក Ole Gunnar Solskjaer បាននិយាយថាកាប្រកួតរនៅថ្ងៃអាទិត្យរវាងក្លឹប Manchester United និង Tottenham Hotspur មិនមែនជាជំនួបរវាងលោកជាមួយលោក Mauricio Pochettino នោះទេ ។

Image result for Ole Gunnar Solskjaer

លោក Pochettino ត្រូវបានគេចាត់ទុកថាជាបេក្ខជនទី ១ សម្រាប់តួនាទីនៅក្លឹបបីសាចក្រហម Manchester United នៅចុងបញ្ចប់នៃរដូវកាលនេះ ខណៈពេលដែលអ្នកចាត់ការបណ្ដោះលោក Solskjaer ក៏អាចដឹកនាំក្រុមពេញសិទ្ធផងដែរនៅរដូវកាលក្រោយ ។ លោក Solskjaer បានដឹកនាំក្រុម Man United បានឈ្នះការប្រកួតចំនួន ៥ ដងជាប់ៗគ្នាចាប់តាំងពីលោកមកជំនួសតំណែងលោក Jose Mourinho កាលពីខែមុន ។

Image result for Mauricio Pochettino

ទោះបីជាយ៉ាងណាក៏ដោយលោក Solskjaer ដែលជាអតីតកីឡាករឆ្នើមរបស់ក្លឹប Molde Fotballklubb ត្រូវបានកំណត់សម្រាប់ការធ្វើតេស្តសមត្ថភាពដ៏លំបាកបំផុតរបស់គាត់ក្នុងនាមជាគ្រូបង្វឹក ហើយបានទទូចថាជំនួបរវាងក្លឹបទាំងពីគឺមិនមែនជាការប្រកួតរវាងគាត់ជាមួយនិងលោក Pochettino ទេ ។

លោក Solskjaer បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” វាមិនមែននិយាយអំពីខ្ញុំទេ ។ វាគួរតែត្រូវនិយាយអំពីកីឡាករ ព្រោះវាមិនមែននិយាយពីខ្ញុំទេ ហើយក៏វាមិនមែននិយាយអំពីគាត់ ( លោក Pochettino ) នោះដែរ ។ ពួកយើងមិនមែនជាអ្នកលេងទេ ក្រុមកីឡាករបានជាអ្នកលេង ។ ពិតណាស់យើងអាចធ្វើការសម្រេចចិត្តនៅទីនេះឬនៅទីនោះ ប៉ុន្តែវាជាការលេងរបស់កីឡាករហើយខ្ញុំប្រាកដថាកូនប្រុសរបស់ខ្ញុំត្រៀមខ្លួនរួចរាល់ហើយ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី