នេះជាពាក្យដោះសាររបស់លោក Emery ដែលមិនឱ្យ Ozil លេងក្នុងការបរាជ័យទល់នឹង West Ham

54175
  • Arsenal បានចាញ់ក្រុម West Ham កាលពីថ្ងៃសៅរ៍ក្នុងលទ្ធផល ០ ទល់នឹង ១ ហើយការអវត្តមានរបស់កីឡាករ Mesut Ozil ត្រូវបានអ្នកគាំទ្របានធ្វើការរិះគន់យ៉ាងខ្លាំងទៅដល់លោក Unai Emery សម្រាប់ការមើលរំលងសមត្ថភាពកីឡាករវ័យ ៣០ ឆ្នាំរូបនេះ ។

    Image result for Unai Emery

    ទោះយ៉ាងណាគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំរូបនេះបានច្រានចោលនូវគំនិតដែលថាការចាញ់ប្រកួតនេះគឺដោយសារតែអវត្តមានរបស់អតីតសមាជិករបស់ក្រុមជម្រើសជាតិអាឡឺម៉ង់រូបនេះ ហើយបានបញ្ជាក់ថាកីឡាករត្រូវបានជ្រើសរើសដោយផ្អែកទៅលើកីឡាករដែលលោកគិតថាជាកីឡាករល្អបំផុតសម្រាប់ការប្រកួត ។

    Image result for Mesut Ozil

    អតីតគ្រូបង្វឹករបស់ក្លឹប Paris Saint-Germain លោក Unai Emery បាននិយាយថា៖ ” ខ្ញុំជ្រើសរើសកីឡាករ ហើយខ្ញុំគិតថានេះពួកគេគឺល្អបំផុតសម្រាប់ការប្រកួតនេះ ” ។

    Related image

    ហើយលោកបានទទូចថាការមិនដាក់ Mesut Ozil ឱ្យលេងគឺដោយសារហេតុផលយុទ្ធសាស្ត្រ ។ លោក Emery កាលពីមុនក៏ធ្លាប់បានប្រើហេតុផលដូចគ្នានេះសម្រាប់ការមិនដាក់ឲ្យអតីតកីឡាកររបស់ Real Madrid រូបនេះលេងទល់នឹងក្លឹប Bournemouth កាលពីខែវិច្ឆិកាកន្លងទៅផងដែរ ។

    Related image

    ក្នុងការបង្ហាញខ្លួនចំនួន ១៦ ប្រកួតក្នុងរដូវកាលនេះកីឡាករដែលជួយឲ្យអាល្លឺម៉ង់លើកពានរង្វាន់ FIFA World Cup ២០១៤ រូបនេះបានស៊ុតបញ្ចូលទីបានត្រឹមតែ ៤ គ្រាប់ និងបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ២ ដងប៉ុណ្ណោះ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី