លោក Maurizio Sarri ៖ បញ្ឈប់ភ្លាម! កុំសួរអំពីកិច្ចសន្យារបស់ Willian ខ្ញុំមិនដឹងអ្វីទាំងអស់

6926

លោក Maurizio Sarri គ្រូបង្វឹកក្រុមតោខៀវ Chelsea មិនមានអារម្មណ៍រីករាយក្នុងការពិភាក្សាអំពីកិច្ចសន្យាថ្មីរបស់ Willian ស្របពេលដែលកីឡាករសញ្ជាតិប្រេស៊ីលរូបនេះត្រូវបានផ្សាភ្ជាយ៉ាងខ្លាំងជាមួយក្រុមម្ចាស់ជើងឯក La Liga ក្លឹប Barcelona ។

Image result for Maurizio Sarri

Willian ត្រូវបានគេនិយាយថាជាគោលដៅផ្ទេរដ៏ធំបំផុតរបស់ក្រុមអ្នកមានបុណ្យ Barca នៅក្នុងរដូវកាលមុន ហើយកីឡាករអន្តរជាតិប្រេស៊ីលរូបនេះត្រូវបានក្លឹបយក្សរបស់អេស្ប៉ាញមួយនេះចាប់អារម្មណ៍សារជាថ្មីម្ដងទៀតផងដែរ ។

Image result for Willian

អនាគតរបស់កីឡាករវ័យ ៣០ ឆ្នាំរូបនេះត្រូវបានយកមកពិភាក្សាបន្ទាប់ពីការទទួលជ័យជម្នះ ២-១ របស់ Chelsea ក្នុងក្របខ័ណ្ឌ Premier League លើក្រុម Newcastle United កាលពីថ្ងៃសៅរ៍ ខណះ Willian ក៏ជាអ្នកស៊ុតមួយគ្រាប់ក្នុងជ័យជម្នះនេះផងដែរ ។ នៅពេលដែលអ្នកយកព័ត៌មានម្នាក់បានលើកឡើងពីលទ្ធភាពរបស់ Willian ដែលកិច្ចសន្យារបស់គាត់ត្រូវផុតសុពលភាពនៅឆ្នាំ ២០២០ ខណះលោក Sarri បានប្រតិកម្មយ៉ាងខ្លាំងចំពោះសំណួរនេះ ។

Image result for Willian

លោក Sarri បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានក្រោយការប្រកួតថា៖ ” ឈប់បៗៗ ខ្ញុំមិនដឹងអ្វីអំពីកិច្ចសន្យា Willian ទេ ប៉ុន្តែខ្ញុំមិនដឹងថាត្រូវឆ្លើយដូចម្តេចទេ ។ ប្រហែលជាគាត់មានកិច្ចសន្យារយៈពេល ១២ ឆ្នាំ ខ្ញុំមិនដឹងទេ ខ្ញុំមិនដឹងលំអិតទេអ្នកកំពុងព្យាយាមឱ្យខ្ញុំនិយាយអ្វីមួយដែលខ្ញុំមិនដឹង ” ។

គ្រូបង្វឹករូបនេះបានបន្ថែមថា៖ ” អ្នកដឹងច្បាស់ថា Willian គឺជាកីឡាករដ៏សំខាន់ម្នាក់សម្រាប់យើង ដូចដែលខ្ញុំបាននិយាយកាលពីម្សិលមិញនៅក្នុងសន្និសីទសារព័ត៌មាន ។ នៅក្នុងគំនិតរបស់ខ្ញុំ Willian ត្រូវតែនៅជាមួយយើង គាត់ជាកីឡាករដ៏សំខាន់ម្នាក់ដូចជា Pedro , Hudson-Odoi កំពុងតែក្លាយជាកីឡាករដ៏សំខាន់របស់យើង ។ ជាមួយ Eden គឺជាខ្សែប្រយុទ្ធ យើងត្រូវការខ្សែប្រយុទ្ធដូច្នេះយើងត្រូវការ Pedro យើងត្រូវការ Hudson-Odoi យើងត្រូវការ Willian ពិតណាស់សម្រាប់យើងគាត់ជាមូលដ្ឋាន ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី