លោក Valverde ចង់បានខ្សែប្រយុទ្ធថ្មីឆាប់ៗនេះ ខណះ Morata និង Llorente ស្ថិតនៅក្នុងបញ្ជី

27276
  • ការចាកចេញរបស់កីឡាករ Munir El Haddadi បានធ្វើឱ្យកីឡាករ Luis Suarez បាត់បង់ពេលវេលាឈប់សម្រាក ខណះបច្ចុប្បន្នកីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះមិនមានខ្សែប្រយុទ្ធកណ្ដាលរូបនេះមកជំនួសរូបគេឡើយ ទើបធ្វើឲ្យលោក Ernesto Valverde កំពុងស្វះស្វែងរកខ្សែប្រយុទ្ធថ្មីម្នាក់ទៀត ។

    Image result for Ernesto Valverde

    កីឡាករ Ousmane Dembele បានបង្ហាញពីតួនាទីក្នុងនាមជាខ្សែប្រយុទ្ធកណ្ដាលកាលពីសប្តាហ៍ក្នុងជំនួបជាមួយនឹងក្រុម Levante ហើយខណៈដែលខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះលេងបានយ៉ាងល្អ ប៉ុន្តែនេះមិនមែនជាអ្វីដែលលោក Valverde ចង់ធ្វើជាប្រចាំឡើយ ។

    Image result for Luis Suarez

    ដូច្នេះលោក Valverde បានស្នើសុំក្លឹបឱ្យស្វែងរកជានូវខ្សែប្រយុទ្ធថ្មី ហើយខ្សែប្រយុទ្ធមួយក្នុងចំណោមកីឡាករទាំងនោះដែលស្ថិតក្នុងរ៉ាដាតាមទិញរបស់ពួកគេគឺខ្សែប្រយុទ្ធ Alvaro Morata របស់ Chelsea ប៉ុន្តែកិច្ចព្រមព្រៀងនេះត្រូវបានគេជឿជាក់ថាមិនមានភាពងាយស្រួលក្នុងការបញ្ចប់ឡើយ ។

    Image result for Alvaro Morata

    កីឡាករមួយផ្សេងទៀតដែលត្រូវបានគេដាក់ក្នុងបញ្ជីផងដែរនោះគឺខ្សែប្រយុទ្ធ Fernando Llorente ដែលលោក Valverde មានការកោតសរសើរយ៉ាងខ្លាំងចំពោះទម្រង់លេងកីឡាកររូបនេះបានធ្វើនៅក្នុងក្លឹប Tottenham Hotspur ។ Llorente អាចនឹងត្រូវបានអនុញ្ញាតឱ្យចាកចេញពីក្រុមមាន់ខ្នាយមាស Tottenham ប៉ុន្តែទោះជាថាតើរូបគេនឹងចូលរួមជាមួយក្លឹប Barcelona ឬក៏អត់នោះគឺនៅតែជាសំណួរមួយ ។

    Image result for Fernando Llorente

    លើសពីនេះទៅទៀតក្រុមអ្នកមានបុណ្យ Barcelona ក៏កំពុងតាមដានខ្សែប្រយុទ្ធកណ្ដាលជាច្រើនរូបផងដែរដូចជាតារាជើងស៊ុតរបស់ក្លឹប Genoa កីឡាករ Krzysztof Piatek , កីឡាករ Timo Werner របស់ក្លឹប RB Leipzig និងខ្សែប្រយុទ្ធឆ្នើម Maxi Gomez របស់ក្លឹប Celta Vigo ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី