
Arsenal បានចាញ់ក្លឹបមកពីលីគកំពូលស៊ុយអែត Ostersunds ១ទល់នឹង២ ក្នុងការប្រកួត UEFA Europa League វគ្គ៣២ក្រុមចុងក្រោយនៅកីឡាដ្ឋាន Emirates ដែលជាទឹកដីរបស់ខ្លួន ។
នៅវគ្គទីមួយ Ostersunds ប្រឹងវាយលុកយ៉ាងខ្លាំងហើយស៊ុតសម្រេច២គ្រាប់ដោយ Hosam Aiesh នាទី២២ និង Ken Sema នាទី២៣។
យ៉ាងណាក្រុមលោក Wenger ស៊ុតសងបាន១គ្រាប់វិញដោយខ្សែការពារ Sead Kolasinac នៅនាទី៤៧ ។ ប៉ុន្តែនៅតែ Arsenal មានកៅអីទៅវគ្គ៨ក្រុមចុងក្រោយបើទោះជាចាញ់ ១-២ ក៏ដោយ។
ដោយ៖ តារា