មិត្តរួមជាតិរបស់ CR7 ៖ ខ្ញុំនឹងមិនលក់គាត់ក្នុងតម្លៃ ១០០ លានអឺរ៉ូឡើយទោះបី ២០០ លានអឺរ៉ូក៏ដោយ

20727
  • មិត្តរួមជាតិរបស់ Cristiano Ronaldo និងមិត្តរួមក្រុមរបស់គាត់នៅក្រុមជម្រើសជាតិព័រទុយហ្គាលគឺកីឡាករ William Carvalho បាននិយាយថាបើសិនខ្លួនជាក្លឹប Real Madrid នឹងមិនលក់ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលក្នុងតម្លៃ ១០០ លានអឺរ៉ូ ហើយសូម្បីតែ ២០០ លានអឺរ៉ូក៏មិនលក់ដែរ ។

    Image result for Cristiano Ronaldo

    ហើយខ្សែបម្រើវ័យ ២៦ ឆ្នាំ William Carvalho បាននិយាយទៀតថាក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Champions League ចំនួន ៣ សម័យកាលជាប់ៗមកនេះគឺបានធ្វើកំហុសដ៏អាក្រក់បំផុតមួយដោយអនុញ្ញាតឱ្យ Cristiano Ronaldo ចាកចេញកាលពីរដូវក្តៅឆ្នាំ ២០១៨ នេះ ។

    Image result for William Carvalho

    ខ្សែបម្រើរបស់ក្លឹប Real Betis រូបនេះបាននិយាយថា៖ ” ពិតណាស់ Cristiano ក្រុមណាក៏ចង់បានគាត់ដែរនៅក្នុងពិភពលោក ហើយនៅ Real Madrid ពួកគេរកគ្រាប់បាល់បានតិចមិនច្រើនទេក្នុងចំណោមគ្រាប់បាល់ដែល Cristiano បានស៊ុត ។ ប៉ុន្តែឥឡូវនេះគាត់មានសប្បាយចិត្ត ហើយគាត់ជាកីឡាករល្អបំផុតនៅក្នុងក្លឹប Juventus ហើយគាត់នឹងស៊ុតបញ្ចូលទីបានច្រើន ” ។

    Related image

    ប្រធានក្រុមជម្រើសព័រទុយហ្គាល់វ័យ ៣៣ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ពីក្លិប Real Madrid ក្នុងតម្លៃខ្លួន ១១០ លានអឺរ៉ូកាលពីរដូវកាលក្តៅដែលជាកិច្ចព្រមព្រៀងមួយដែលបានធ្វើឱ្យមនុស្សទូទាំងពិភពបាល់ទាត់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

    Image result for Cristiano Ronaldo

    សមាជិកក្រុមជម្រើសជាតិព័ទុយហ្គាល់រូបនេះបន្តថា៖ ” វាជាការលំបាកណាស់ក្នុងការដឹង ( ហេតុអ្វីគាត់ចាកចេញ ) ខ្ញុំមិនដឹងថាមានអ្វីកើតឡើងនោះទេ ប៉ុន្តែខ្ញុំដឹងពីរបៀបរបស់ Cristiano គឺគាត់មានមហិច្ឆតាធំណាស់នៅពិភពលោក គាត់ចង់ធ្វើអ្វីៗបានយ៉ាងល្អ ហើយបង្ហាញថាគាត់គឺជាមនុស្សល្អបំផុត ។ ខ្ញុំនឹងមិនលក់គាត់ក្នុងតម្លៃ ១០០ លានអ៊ឺរ៉ូឡើយទោះបីជា ២០០ លានអឺរ៉ូក៏ដោយ ” ។

    Related image

    បច្ចុប្បន្នខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាកីឡាករល្អបំផុតនៅក្នុងក្របខ័ណ្ឌ Serie A ដោយស៊ុតបញ្ចូលទីបាន ១៥ គ្រាប់និងបញ្ចូនបាល់ឲ្យុមិត្តរួមក្រុមស៊ុតបានចំនួន ដងក្នុងការបង្ហាញខ្លួន ២៥ ប្រកួតនៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លឹប Juventus ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី