អតីតប្រធានក្លឹប Real អះអាងថា Zidane បានចាកចេញបន្ទាប់ពីមិនអាចរារាំងការលក់ CR7 បាន

11144

លោក Zinedine Zidane បានចាកចេញពីក្លឹប Real Madrid ក្រោយពីការអស់ទ្រាំជាមួយប្រធានក្លឹបលោក Florentino Perez លើការផ្ទេរកីឡាករ នេះបើយោងតាមអតីតប្រធានក្លិបលោក Ramon Calderon បាននិយាយ ។

Image result for Ramon Calderon

លោក Zinedine Zidane បានចាកចេញពីទីក្រុងម៉ាឌ្រីតនៅចុងរដូវកាល ក្រោយជួយឲ្យក្លឹបប្រមូលពានរង្វាន់ធំៗជាច្រើនដូចជា ឈ្នះពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៣ ឆ្នាំជាប់គ្នា ក្នុងនាមលោកជាគ្រូបង្វឹករបស់ក្រុមអធិរាជស ។

Related image

ភ្លាមៗនោះគាត់ត្រូវបានដើរចេញកីឡដ្ឋាន Santiago Bernabeu ក្រោយពីកីឡាករ Cristiano Ronaldo ដែលបានចំណាយពេលដ៏អស្ចារ្យចំនួន ៩ ឆ្នាំរបស់គាត់លេងនៅទីក្រុងម៉ាឌ្រីត ត្រូវបានក្លឹបលក់ទៅកាន់ក្លឹបយក្សរបស់អ៊ីតាលី Juventus ក្នុងតម្លៃជាង ១០០ លានអឺរ៉ូដោយមិនស្ដាយស្រណោះបន្តិច ។

Image result for Cristiano Ronaldo

ហើយលោក Calderon បានអះអាងថា Zidane ចង់ឱ្យ Ronaldo ស្នាក់នៅជំនួស Gareth Bale ហើយនេះហេតុផលដែលគ្រូបង្វឹកសញ្ជាតិបារាំងរូបនេះសម្រេចចាកចេញក្លឹប Real Madrid ដែលប្រធានក្លឹបលោក Perez មិនឲ្យតម្លៃនិងស្ដាប់តាមការណែនាំរបស់លោក ។

Image result for Florentino Perez

លោក Calderon បានប្រាប់កាសែតអេស្ប៉ាញ AS ថា៖ ” Zidane បានទទូចចង់រក្សា Cristiano និងលក់ Bale ប៉ុន្តែលោក Perez បានធ្វើផ្ទុយពីអ្វីដែល Zidane បានស្នើរ ។  Zidane ចង់មានអំណាចក្នុងការធ្វើសេចក្តីសម្រេចចិត្តនៅពេលគាត់បានចុះហត្ថលេខាលើកីឡាករមួយចំនួននិងលក់កីឡាករមួយចំនួន ប៉ុន្តែការទាមទាររបស់គាត់មិនត្រូវបានឆ្លើយតប ហើយដូច្នេះគាត់សម្រេចចិត្តចាកចេញ ហើយគាត់មានសិទ្ធិ ” ។

Image result for Zinedine Zidane

ការចាកចេញរបស់លោក Zidane និង Ronaldo បានធ្វើឱ្យក្រុមរបស់លោក Florentino Perez ជួបរដូវកាលដ៏ចលាចល ដែលបានបណ្តេញលោក Julen Lopetegui ចេញ បន្ទាប់ពីលោកចូលកាន់តំណែងមិនដល់ ៤ ខែផង និងបច្ចុប្បន្នក្រុមស្ថិតនៅលេខរៀងលំដាប់ទី ៤ ក្នុងក្របខ័ណ្ឌ La Liga ក្រោមការដឹកនាំរបស់លោក Santiago Solari ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី