Neymar & Mbappe អាចល្អជាង Ronaldo & Messi ប៉ុន្តែសម្រាប់ពេលនេះអ្នកទាំងពីរនៅតែជាលេខ ១ – Dybala

34457
  • ទាំងកីឡាករ Neymar និង Kylian Mbappe សុទ្ធសឹងស្ថិតនៅលើផ្លូវឆ្ពោះទៅរកកីឡាករ Cristiano Ronaldo និងកីឡាករ Lionel Messi ដែលជាកីឡាករឆ្នើមបំផុតក្នុងពិភពលោកនេះបើយោងតាមខ្សែប្រយុទ្ធ Paulo Dybala របស់ Juventus ។

    Related image

    ទោះជាយ៉ាងណាខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះបាននិយាយថាសម្រាប់ពេលបច្ចុប្បន្ននេះមានតែកីឡាករចំនួន ២ នាក់ប៉ុណ្ណោះដែលអាចផ្ដួលកំពូលកីឡាករដ៏អស្ចារ្យបំផុតនៅលើពិភពលោក Cristiano Ronaldo និង Lionel Messi បាន ។

    Image result for Neymar and Kylian Mbappe

    ខ្សែបប្រយុទ្ធឆ្នើមទាំងពីររបស់ក្លឹប Paris Saint-Germainកំពុងស្ថិតក្នុងទម្រង់លេងដ៏ល្អក្នុងរដូវកាលនេះសម្រាប់ក្រុមជើងឯក Ligue 1 ដោយគ្រាប់បាល់ស៊ុតបញ្ចូលទីសរុបចូលគ្នាមានចំនួន ២៥ គ្រាប់និង បញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបាន ៩ ដងផងដែរ ។

    Image result for Paulo Dybala with messi

    ជាពិសេស Kylian Mbappe បានបង្ហាញទម្រង់លេងយ៉ាងអស្ចារ្យកាលពីឆ្នាំ ២០១៨ ដោយបានជួយឲ្យបារាំងលើកពានរង្វាន់ World Cup និងបានបញ្ចប់នៅចំណាត់ថ្នាក់លេខ ២ ក្រោមប្រធានក្រុមជម្រើសជាតិអង់គ្លេសកីឡាករ Harry Kane សម្រាប់អ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងព្រឹត្តិការណ៍នៅប្រទេសរុស្ស៊ីនេះ ។

    Related image

    កីឡាករ Dybala ដែលជាមិត្តរួមក្រុមរបស់កីឡាករ Ronaldo នៅ Juventus និងជាមិត្តរួមក្រុមជាមួយតារាឆ្នើមរបស់ក្លឹប Barcelona កីឡាករ Messi នៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន បានចាត់ទុកថាអ្នកទាំងពីរគឺជាកីឡាករបាល់ទាត់ល្អបំផុតនៃជំនាន់របស់ពួកគេដោយបានកាន់កាប់ផ្តាច់មុខនៃពានរង្វាន់បុគ្គល Ballon d’Or  អស់រយៈពេលមួយទសវត្សរ៍កន្លងមកនេះ ។

    Related image

    Dybala បានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ”  Neymar កំពុងស្ថិតក្នុងដំណើររបស់គាត់ដើម្បីក្លាយជាកីឡាករបាល់ទាត់ល្អបំផុត ។ ខ្ញុំបានឃើញគាត់ធ្វើរឿងដ៏អស្ចារ្យ ហើយគាត់មិនដែលឈប់ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទេ ។ គាត់គឺជាកីឡាករដ៏អស្ចារ្យម្នាក់ដែលនឹងក្លាយជាកីឡាករដ៏អស្ចារ្យបំផុត ព្រោះគាត់នៅតែមានអ្វីជាច្រើនដើម្បីផ្តល់ឱ្យ ” ។

    Related image

    ខ្សែប្រយុទ្ធស្នូលរបស់ Juventus រូបនេះបន្តទៀតថា៖ ” ខ្ញុំបានជួប Mbappe នៅពេលគាត់កំពុងលេងនៅ Monaco ផងដែរ ហើយនៅពេលគាត់នៅក្មេងវាច្បាស់ថាគាត់នឹងទៅមានផ្លូវវែងឆ្ងាយទៀត ។ គាត់គឺជាជើងឯកពិភពលោក ហើយអ្វីដែលគាត់បានធ្វើគឺស្ថិតក្នុងពេលវេលាដ៏តិចតួចណាស់ ( ប្រើពេលតិចក្នុងការឈ្នះ World Cup ) ។ គាត់នឹងត្រូវបានដំឡើងនៅក្នុងក្រុមវរជនដែលល្អបំផុត ។ ប៉ុន្តែសំរាប់ពេលនេះ Messi និង Cristiano នៅតែជាលេខ ១ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី