អតីតតារាឆ្នើម Real Madrid ម្នាក់អះអាងថា ប្រទេសអ៊ីតាលីគឺជាប្រទេសប្រកាន់ពូជសាសន៍

12515

អតីតខ្សែប្រយុទ្ធរបស់ក្លឹប AS Roma និងជម្រើសជាតិអ៊ីតាលីលោក Antonio Cassano បាននិយាយថាគាត់ជឿជាក់ថាប្រទេសរបស់គាត់មានបញ្ហាជាមួយការស្អប់ជនជាតិបរទេសដោយលោកអះអាងថា “ជាប្រទេសប្រកាន់ពូជសាសន៍” ។

Related image

អតីតកីឡាករក្រុម Real Madrid និង AC Milan រូបនេះដែលបានចូលនិវត្តន៍ពីវាលស្មៅកាលពីឆ្នាំ ២០១៧ បាននិយាយជាមួយ Sky Italia ក្នុងការសន្ទនាដ៏ទូលំទូលាយមួយដែលបង្ហាញពីគំនិតរបស់គាត់លើបញ្ហាមួយចំនួន ។ ក្រៅពីការពិភាក្សាពីអនាគតរបស់ Gonzalo Higuain ដែលហាក់ដូចជាចង់ចាកចេញពីក្លឹប AC Milan និងតម្លៃនៃកីឡាករនៅក្នុងក្របខ័ណ្ឌ Serie A ជាច្រើនផ្សេងទៀត ។

Image result for Kalidou Koulibaly

មានបញ្ហាជាច្រើននៅទូទាំងការប្រកួតនៅក្នុងប្រទេសអ៊ីតាលីនារដូវកាលនេះ ជាពិសេសការរំលោភបំពានរើសអើងពូជសាសន៍ចំពោះខ្សែការពារឆ្នើមរបស់ក្លឹប Napoli គឺកីឡាករ Kalidou Koulibaly ដែលមានសញ្ជាតិសេណេហ្គាល់ ។ ហើយកាលពីប៉ុន្មានឆ្នាំមុនក៏មានបញ្ហាការរើសអើងពូជសាសន៍នេះម្ដងរួចទៅហើយទៅកីឡាករ Mario Balotelli និង Kevin-Prince Boateng ។

Image result for Kalidou Koulibaly

លោក Cassano បាននិយាយថា៖ ” វាជាអ្វីដែលខ្ញុំមិនអាចយល់បាន ។ យើងទាំងអស់គ្នាមានសិទ្ធស្មើគ្នា ទោះ ស ខ្មៅ លឿង ក៏ដោយ ។ ជាអកុសលជួនកាលកីឡាករខ្មៅត្រូវបានគេរើសអើង ។ ឥឡូវនេះវាគឺ Koulibaly ហើយកាលពីមុនមាន Balotelli និង Boateng ។ ខ្ញុំមិនយល់ពីមូលហេតុនេះទេ ។ ពួកគេនិយាយថានៅក្នុងប្រទេសអ៊ីតាលីមិនមានការរើសអើងជាតិសាសន៍ទេ ។ ខ្ញុំនិយាយថាមាន  ព្រោះខ្ញុំមានអារម្មណ៍ថាប្រទេសអ៊ីតាលីគឺជាប្រទេសប្រកាន់ពូជសាសន៍ ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី