Jordi Alba ៖ ខ្ញុំចង់ស្នាក់នៅ Barcelona បន្ត ប៉ុន្តែវាអាស្រ័យទៅលើក្លឹបប៉ុណ្ណោះដែលជាអ្នកសម្រេច

22947
  • ខណៈពេលដែលកិច្ចសន្យារបស់ Jordi Alba កំពុងស្ថិតក្នុងភាពស្រពិចស្រពឹល ខ្សែការពាររូបនេះបានទទូចថាគាត់ចង់ស្នាក់នៅក្លឹប Barcelona បន្ត ប៉ុន្តែកីឡាកររូបនេះសារភាពថាវាអាស្រ័យទៅលើក្លិបជាអ្នកសម្រេចប៉ុណ្ណោះ ។

    Image result for Jordi Alba

    អតីតខ្សែការពាររបស់ក្រុមក្រចៀវខ្មៅ Valencia រូបនេះចង់កិច្ចសន្យាថ្មីមួយដែលនឹងនាំឱ្យរូបគេទទួលបានប្រាក់ឈ្នួលខ្ពស់នៅក្នុងក្លឹបដូចជាខ្សែការពារ Gerard Pique និងខ្សែបម្រើ Sergio Busquets ។ ទោះជាយ៉ាងណាក៏ដោយខ្សែការពារវ័យ ២៩ ឆ្នាំរូបនេះបាននិយាយបន្ទាប់ពីការទទួលជ័យជម្នះរបស់ក្រុមខ្លួនទៅលើ Eibar ដោយរូបគេបានផ្តល់នូវភាពច្បាស់លាស់ខ្លះស្តីពីការអភិវឌ្ឍនៃកិច្ចសន្យាថ្មីចុងក្រោយនេះ ។

    Jordi Alba បានពន្យល់ថា៖ ” អ្វីគ្រប់យ៉ាងគឺនៅតែដដែលសម្រាប់ខ្ញុំ ខ្ញុំនៅសល់កុងត្រាមួយឆ្នាំទៀតរបស់ខ្ញុំ ហើយខ្ញុំមិនដឹងថាក្លឹបគិតអ្វីនោះទេ ។ ខ្ញុំពិតជាស្ងប់ស្ងាត់ ។ ពួកគេត្រូវតែមើលថាតើពួកគេចង់បន្តឲ្យខ្ញុំឬទេ ហើយនៅពេលពួកគេចង់បន្តឲ្យខ្ញុំ នេះប្រសិនបើករណីអាចកើតឡើង ។ ខ្ញុំចង់ស្នាក់នៅទីនេះ ព្រោះនេះគឺជាក្លិបដែលខ្ញុំស្រឡាញ់ ហើយតែងតែគាំទ្រ ប៉ុន្តែវាអាស្រ័យលើពួកគេ ។ សម្រាប់ខ្ញុំ ខ្ញុំអាចគ្រប់គ្រងការលេងផ្ទាល់របស់ខ្ញុំដែលខ្ញុំគិតថាល្អ ប៉ុន្ដែខ្ញុំមិនរំពឹងអ្វីពីនរណាម្នាក់ទេ ” ។

    Image result for Jordi Alba

    ខ្សែការពាររូបនេះក៏បាននិយាយអំពីជ័យជម្នះរបស់ក្រុមអ្នកមានបុណ្យ Barcelona លើក្រុម Eibar ផងដែរដោយបានបន្ថែមថា៖  ” វាគឺជាការប្រកួតដ៏លំបាកនិងជាការប្រកួតដ៏ស្មុគស្មាញមួយ ប៉ុន្តែយើងរីករាយនឹងលទ្ធផលនេះ ។ អ្វីដែលសំខាន់នោះគឺថាយើងបានកើនឡើងបីពិន្ទុបន្ថែមទៀត ។ យើងសប្បាយចិត្តនឹងចំណុចដែលយើងមាន ។ ក្របខ័ណ្ឌ LaLiga Santander គឺមានការលំបាកខ្លាំងណាស់ ដូច្នេះយើងពិតជារីករាយណាស់ដែលស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូល ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី