លោក Emery ៖ ការប្រជែងយកកៅអីលេង UCL នៅរដូវកាលក្រោយកាន់តែលំបាកទៅៗសម្រាប់ Arsenal

37007
  • លោក Unai Emery យល់ឃើញថាវាជាការលំបាកបន្ថែមទៀតសម្រាប់ក្លឹប Arsenal ដើម្បីទទួលបានកៅអីលេងនៅក្នុងការប្រកួត Champions League ក្រោយពីភ្លាត់ចាញ់ក្រុម West Ham ក្នុងលទ្ធផល ១-០ នៅក្នុងក្របខ័ណ្ឌ Premier League ។

    Image result for Unai Emery

    បន្ទាប់ពីក្រុមតោខៀវ Chelsea បានយកឈ្នះលើក្រុម Newcastle United នៅក្នុងកីឡដ្ឋាន Stamford Bridge រួមមកបានធ្វើឲ្យក្រុមរបស់លោក Maurizio Sarri វ៉ាដាច់ក្រុមកាំភ្លើងធំ  Arsenal ចំនួន ៦ ពិន្ទុដោយបានប្រជែងយកតំណែងក្រុមកំពូលតារាងទាំង ៤ ដែលជាក្រុមមានកៅអីលេងនៅ Champions League នារដូវកាលក្រោយ ។

    ទន្ទឹមនឹងនេះដែរក្រុមបីសាចក្រហម Manchester United មានពិន្ទុស្មើគ្នាជាមួយនឹងក្រុមកាំភ្លើងធំ Arsenal ក្រោយពីរក្សាកំណត់ត្រាឈ្នះ ១០០ ភាគរយរបស់ពួកគេ ក្រោមការដឹកនាំរបស់លោក Ole Gunnar Solskjaer ជាមួយនឹងជ័យជម្នះ ១-០ លើក្រុម Tottenham Hotspur នៅក្នុងកីឡាដ្ឋាន Wembley ។ លោក Emery យល់ថាវានឹងលំបាកណាស់ក្នុងការដឹកនាំក្រុម Arsenal ប្រជែងយកកៅអីលេងពានរង្វាន់ក្របខ័ណ្ឌ Champions League ដែលក្លឹបនេះបានខកខានការប្រកួតពានរង្វាន់លំដាប់កំពូលរបស់អឺរ៉ុបចំនួន ២ ររដូវកាលកន្លងមកហើយ ។

    លោកបានប្រាប់ក្រុមអ្នកយកព័ត៌មានថា៖ ” ឥឡូវនេះវាកាន់តែលំបាក ហើយវាច្បាស់ណាស់ ។ ខ្ញុំគិតថាអ្វីដែលសំខាន់បំផុតសម្រាប់យើងគឺការងើបឡើងវិញនូវទំនុកចិត្តនិងការប្រកួតប្រជែងរបស់យើង ។ យើងត្រូវការភាពខ្លាំងក្នុង ៣៨ ប្រកួត ។ ឥឡូវនេះវាមិនគ្រប់គ្រាន់ទេនៅពេលនេះវាជាលទ្ធផលដ៏អាក្រក់ ប្រសិនបើយើងអាចឈ្នះយើងនឹងលេងជាមួយ Chelsea  ( នៅថ្ងៃសៅរ៍ ) ដើម្បីដណ្ដើមយកបីពិន្ទុ ។ ឱកាសដ៏ល្អសម្រាប់យើងគឺថាយើងអាចចាប់យកលទ្ធភាពឱ្យខិតទៅជិតពួកគេកាន់តែខ្លាំង ហើយរឿងនេះគឺកាន់តែពិបាក ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី