Barcelona មិនចង់ឱ្យ Adrien Rabiot ក្លាយជា Griezmann ទីពីរនោះទេនៅក្នុងរឿងផ្ទេរនេះ

15362
  • ក្លិប FC Barcelona កំពុងតែសង្ឃឹមថានឹងអាចបញ្ចប់ការចុះហត្ថលេខាលើខ្សែបម្រើ Adrien Rabiot ពីក្លិប Paris Saint-Germain នាពេលខាងមុខនេះ ។ ទោះជាយ៉ាងណាក៏ដោយសុទិដ្ឋិនិយមដែល Barcelona រីករាយនៅថ្ងៃបុណ្យណូអែលបានប្រែទៅជាការព្រួយបារម្ភទៅវិញ ។

    Related image

    កីឡាករសញ្ជាតិបារាំងវ័យ ២៣ ឆ្នាំរូបនេះបាននិយាយថាគាត់ចង់បានការផ្លាស់ទៅកាន់ក្លិបយក្សរបស់អេស្ប៉ាញជាយូរណាស់មកហើយ ប៉ុន្តែកិច្ចព្រមព្រៀងនេះមិនទាន់កើតមាននៅឡើយទេ ។ ការចាប់អារម្មណ៍ពីសំណាក់ក្លិបកំពូលៗនៅអឺរ៉ុបជាច្រើនដូចជាក្លិប Bayern Munich, Chelsea និង Manchester City សុទ្ធសឹងតែចង់បានរូបគេ ហើយម្ដាយរបស់ Rabiot ដែលជាភ្នាក់ងារផ្ទាល់របស់គេផងដែរនោះក៏ធ្លាប់និយាយថាកូនរបស់គាត់បានផ្លាស់ទៅកាន់ Barcelona រួចរាល់ហើយ ។

    Image result for Adrien Rabiot

    ជាមួយនឹងកិច្ចសន្យារបស់គាត់ដែលនឹងត្រូវបញ្ចប់នៅខែមិថុនា Rabiot ត្រូវបានគេរំពឹងថានឹងទទួលបានប្រាក់ឈ្នួលចំនួន ១០ លានអឺរ៉ូក្នុងមួយឆ្នាំ និងបូករួមជាមួយប្រាក់រង្វាន់ផ្សេងៗទៀតនៅក្នុងក្លឹប Barcelona ប៉ុន្តែមានក្លឹបផ្សេងទៀតក៏មានបំណងបង់ផ្ដល់ប្រាក់ឈ្នួលដ៏ច្រើនសន្ធឹបសន្ធាប់ដូចគ្នានេះផងដែរ ។

    Related image

    ក្លឹប Paris Saint-Germain សង្ឃឹមថានឹងអាចទទួលបានប្រាក់ចំនួន ១៥ លានផោនពីការលក់កីឡាករវ័យ ២៣ ឆ្នាំរូបនេះនៅក្នុងខែមករានេះ បន្ទាប់ពីពួកគេបរាជ័យក្នុងការបញ្ចុះបញ្ចូលឲ្យកីឡាកររូបនេះឲ្យបន្តកិច្ចសន្យាថ្មី ។ ក្រុមអ្នកមានបុណ្យ Barcelona ត្រូវបានគេរំពឹងថានឹងបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេក្នុងការព្យាយាមចុះហត្ថលេខាលើខ្សែបម្រើកណ្តាលឆ្នើមរបស់ PSG រូបនេះដើម្បីបញ្ចប់ការចុះកិច្ចសន្យា ស្របពេលដែល Adrien Rabiot មិនបានធ្វើដំណើរទៅកាន់ប្រទេសកាតាជាមួយ PSG នោះឡើយ ។

    Related image

    បន្ទាប់ពីអ្វីដែលបានកើតឡើងជាមួយ Antoine Griezmann កាលពីរដូវក្តៅមុនក្រុម Barcelona កំពុងតែស្វែងរកការចៀសចេញពីស្ថានភាពស្រដៀងគ្នានេះ ដែលពួកគេស្ទើតែចុះហត្ថលេខាជាមួយតារាឆ្នើមរបស់ Atletico Madrid រូបនេះទៅហើយ ប៉ុន្តែអ្វីៗត្រូវរំលាយបាត់ត្រឹមមួយប្រព្រិចភ្នែក ដោយ Griezmann សម្រេចបន្តកិច្ចសន្យាថ្មីជំនួសការផ្ទេរទៅវិញ ហើយពួកគេមិនចង់ឲ្យ Adrien Rabiot ក្លាយជា Griezmann ទីពីរនោះទេ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី