
ខ្សែបម្រើ Kevin De Bruyne បានសារភាពថាគាត់មិនអាចចាញ់បាននោះទេ ទោះបីជាមួយប្រពន្ធនិងកូនប្រុសរបស់គាត់ក៏ដោយ ។ កីឡាករវ័យ ២៧ ឆ្នាំរូបនេះបានទទួលជោគជ័យយ៉ាងខ្លាំងក្នុងអាជីពជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញដែលធ្វើឲ្យរូបគេមានការប្រកួតប្រជែងយ៉ាងខ្លាំង ។
Kevin De Bruyne បានក្លាយជាកម្លាំងដ៏សំខាន់ក្នុងការជួយឲ្យក្លឹបមេឃខៀវ Manchester City លើកពានរង្វាន់លីគកំពូលអង់គ្លេស ឬអ្នកទាំងអស់គ្នាស្គាល់ថាជាក្របខ័ណ្ឌ Premier League កាលពីរដូវកាល ២០១៧/២០១៨ ហើយបច្ចុប្បន្នក្រុមរបស់លោក Pep Guardiola ក៏ជាគូរប្រកួតប្រជែងតំណែងជើងឯកអង់គ្លេសនារដូវកាលនេះផងដែរ ដោយបច្ចុប្បន្នពួកគេកំពុងឈរនៅចំណាត់ថ្នាក់ទី ២ ដោយចាញ់ក្រុមឈរនៅកំពូលតារាង Liverpool ត្រឹមតែចំនួន ៤ ពិន្ទុប៉ុណ្ណោះ ។
De Bruyne បានប្រាប់ទូរទស្សន៍ Sky Sports នៅពេលសួរថាតើអ្វីដែលជំរុញគាត់ឱ្យទៅមុខ នោះគាត់ឆ្លើយថា៖ ” ការឈ្នះ ខ្ញុំមិនអាចឈរចាញ់បានទេ ។ សូម្បីតែនៅផ្ទះការលេងហ្គេមជាមួយកូន ហើយស្អីក៏ដោយក៏ខ្ញុំមិនអាចចាញ់ពួកគេបានដែរ ” ។
ខ្សែបម្រើសញ្ជាតិបែលហ្ស៊ិកវ័យ ២៧ ឆ្នាំរូបនេះបន្តទៀតថា៖ ” វាគ្រាន់តែជាវិធីរបស់ខ្ញុំ ។ វាគ្រាន់តែជំរុញខ្ញុំឱ្យបន្ត ហើយក្លាយជាមនុស្សដែលល្អបំផុតដែលខ្ញុំអាចលេងបាល់ទាត់បាន “។
Kevin De Bruyne បានរងរបួសជាលើកទី ៤ នៅឯកីឡដ្ឋាន Etihad ដែលបានរារាំងរូបគេខកខានការប្រកួតរហូតដល់ចំនួន ១១ ប្រកួត ដែលធ្វើឲ្យរូបគេបង្ហាញខ្លួនបានតែ ៦ ប្រកួតប៉ុណ្ណោះនៅក្នុងក្របខ័ណ្ឌ Premier League នារដូវកាលនេះសម្រាប់ក្លឹប Manchester City ៕
ដោយ៖តារា