Axel Witsel ជឿជាក់ថាឆ្នាំនេះអាចជាឆ្នាំដ៏ពិសេសបំផុតសម្រាប់ក្លឹប Borussia Dortmund

12217
  • កីឡាករ Axel Witsel ចង់ឱ្យក្លឹប Borussia Dortmund រក្សាការផ្តោតអារម្មណ៍របស់ពួកគេនៅក្នុងការប្រកួតជើងទី ២ នៅក្នុងក្របខ័ណ្ឌ Bundesliga នារដូវកាលនេះ ដោយបាននិយាយថានេះគឺជាឆ្នាំដ៏ពិសេសសម្រាប់ពួកយើងទាំងអស់គ្នា ។

    Image result for Axel Witsel

    ក្លឹប Borussia Dortmund បាននាំមុខក្រុមការពារតំណែងជើងក្លឹប Bayern Munich រហូតដល់ចំនួន ៦ ពិន្ទុដោយបច្ចុប្បន្នពួកគេកំពុងឈរនៅកំពូលតារាងក្របខ័ណ្ឌ Bundesliga បើគិតត្រឹមជើងទីមួយនារដូវកាលនេះ ខណៈដែលពួកគេមានគោលបំណងចង់គ្រងតំណែងជើងឯកអាល្លឺម៉ងជាលើកទី ៦ ក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ។

    ប៉ុន្តែខ្សែបម្រើដែលធ្លាប់ប្រកបអាជីពនៅប្រទេសចិនរូបនេះមានឆន្ទៈក្នុងការប្រុងប្រយ័ត្នដោយជឿថានៅមានការងារលំបាកច្រើនទៀតដែលត្រូវធ្វើ ប្រសិនបើក្រុម Dortmund ចង់ឈ្នះពាននៅឆ្នាំនេះ ។

    Image result for Axel Witsel

    Witsel បានប្រាប់ Kicker ថា៖ ” ខ្ញុំជឿជាក់ថាវាអាចជាឆ្នាំដ៏ពិសេសមួយសម្រាប់អ្នកគាំទ្ររបស់ក្លឹប និងសម្រាប់ពួកយើង ។ វាមានបរិយាកាសពិសេសមួយនៅជុំវិញក្លិបនេះហើយអ្នកត្រូវការវា យើងចង់សម្រេចអ្វីមួយដែលធំ ។ ឥឡូវនេះយើងត្រូវតែប្រកួតនៅក្នុងជើងទី ២ នៃរដូវកាលនេះ ឲ្យដូចទៅនឹងអ្វីដែលយើងបានធ្វើក្នុងជើងទី ១ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី