Dortmund បដិសេធពាក្យចចាមអារ៉ាមដែលថា Kagawa នឹងផ្ទេរទៅកាន់ក្លឹបយក្សមួយរបស់បារាំង

6001

ក្លឹប Borussia Dortmund បានបដិសេធព័ត៌មានដែលថា Shinji Kagawa នឹងត្រូវផ្ទេរទៅកាន់ក្របខ័ណ្ឌ Ligue 1 ដោយចូលរួមជាមួយក្លឹប Bordeaux របស់បារាំងនៅក្នុងទីផ្សាដោះដូរកីឡាករនាខែនេះ ។

Related image

របាយការណ៏ពីប្រទេសបារាំងបានលើកឡើងថា Dortmund បានយល់ព្រមកិច្ចព្រមព្រៀងជាមួយនឹងក្រុមនៅក្នុងក្របខ័ណ្ឌ Ligue 1 ក្លឹប Bordeaux សម្រាប់ការផ្ទេរកីឡាករអន្តរជាតិជប៉ុន ទោះបីជា Kagawa មិនទាន់ជឿជាក់លើការផ្លាស់ប្តូរនេះក៏ដោយ ។ ទោះបីជាយ៉ាងណាក៏ដោយលោក Michael Zorc នាយកក្លឹប Borussia Dortmund បានច្រានចោលពាក្យចចាមអារ៉ាមទាំងអស់នោះ ។ ថ្លែងទៅកាន់ការសែត Ruhr Nachtrichten បុរសវ័យ ៥៦ ឆ្នាំរូបនេះបាននិយាយថា៖ ” ខ្ញុំមិនដឹងអ្វីសោះអំពីរឿងនេះ ” ។

Image result for Shinji Kagawa

បើទោះបីជាមានការច្រានចោលពាក្យចរចាអារ៉ាមនេះក៏ដោយក៏ Kagawa នៅតែត្រូវបានរំពឹងថានឹងចាកចេញពីក្លឹប Dortmund មុនពេលការបញ្ចប់នៃការផ្លាស់ប្តូរកីឡាករនៅខែមករានេះ ។ បន្ទាប់ពីរដូវកាលមុនមិនសូវបានលេងដោយសារបញ្ហារបួសកីឡាករ Kagawa បានជួបការលំបាកយ៉ាងខ្លាំងក្នុងការប្រជែងដណ្ដើមកៅអីដំបូងរបស់គេក្រោមការដឹកនាំរបស់លោក Lucian Favre នារដូវកាលនេះ ខណះកីឡាករ Marco Reus ជាជម្រើសដ៏ល្អបំផុតក្នុងតំបន់របស់គាត់នាពេលនេះ ។

Related image

ការលេចឡើងនៃកីឡាករវ័យក្មេងដូចជា Jadon Sancho និង Christian Pulisic ក៏បានដាក់កម្រិតពេលវេលាលេងរបស់ Kagawa ផងដែរ ដោយអតីតខ្សែប្រយុទ្ធរបស់ក្លឹបបីសាចក្រហម Manchester United រូបនេះបានបង្ហាញខ្លួនជាជម្រើសដំបូងបានត្រឹមតែ ២ លើកនិងបង្ហាញខ្លួនក្នុងនាមជាកីឡាករជំនួសបានតែ ២ ប្រកួតប៉ុណ្ណោះរហូតមកដល់ពេលនេះ ។ នោះបាននាំឱ្យមានការរំពឹងទុកទាក់ទងនឹងការផ្ទេរនៅក្នុងខែមករានេះដែលអាចធ្វើទៅបានសម្រាប់កីឡាករសញ្ជាតិជប៉ុនវ័យ ២៩ ឆ្នាំរូបនេះ ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី