វិរៈបុរសប្រេស៊ីលលោក Pele ជឿកជាក់ថា Kylian Mbappe នឹងអាចក្លាយជា Pele ថ្មី

42669
  • អតីតកីឡាករដែលធ្លាប់ឈ្នះពានរង្វាន់ FIFA World Cup ចំនួន ៣ សម័យកាលលោក Pele បានគាំទ្រខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe របស់ក្លឹប Paris Saint-Germain ដើម្បីបំពេញនូវសមិទ្ធផលអាជីពដ៏អស្ចារ្យរបស់គាត់ ។

    Image result for Pele

    លោក Pele ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករដ៏ឆ្នើមបំផុតនៃប្រវត្តិសារស្ត្រកីឡាបាល់ទាត់ពិភពលោក ដែលបានឈ្នះពានរង្វាន់ធំៗជាច្រើនទាំងជាក្លឹប ជម្រើសជាតិ និងបុគ្គល ខណៈដែលលោកគឺជាកីឡាករទីមួយក្នុងប្រវិត្តសាស្ត្រពិភពលោកដែលមានវ័យត្រឹមតែ ១៧ ឆ្នាំដែលបានជួយឲ្យប្រេស៊ីលឈ្នះពានរង្វាន់ World Cup កាលពីឆ្នាំ ១៩៥៨ នឹងទទួបានងាជាកីឡាករវ័យក្មេងឆ្នើមបំផុតប្រចាំការប្រកួតនោះផងដែរ ។

    Related image

    បុរសវ័យ ៧៨ ឆ្នាំរូបនេះក៏បានបន្តជួយប្រេស៊ីលឈ្នះពានរង្វាន់ World Cup ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ១៩៦២ និង ១៩៧០ ដែលបានធ្វើឲ្យគាត់ក្លាយជាកីឡាករទីមួយនៅក្នុងលោកដែលបានឈ្នះពានរង្វាន់ FIFA World Cup ចំនួន ៣ ដង ។ គាត់ក៏ជាកីឡាករដែលស៊ុតបញ្ចូលទីច្រើនបំផុតគ្រប់ពេលវេលាសម្រាប់ប្រេស៊ីលផងដែរជាមួយនឹងការស៊ុតបញ្ចូលទីចំនួន ៧៧ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ៩២ ប្រកួត ។

    Kylian Mbappe France World Cup

    នៅក្នុងកម្រិតរបស់គាត់លោក Pele បានឈ្នះពានរង្វាន់ធំៗចំនួន ២៥ លើកក្នុងរយៈពេល ១៨ ឆ្នាំជាមួយនឹងក្លិប Santos រួមមានពានរង្វាន់ Brasileirao ចំនួន ៦ ដង និង Copa Libertadores ចំនួន ២ លើកផងដែរ ។ ការទទួលបានជ័យជម្នះបែបនេះនៅតែមើលទៅវាហាក់ដូចជាឆ្ងាយណាស់សម្រាប់ Mbappe ដែលមានអាយុត្រឹមតែ ២០ ឆ្នាំប៉ុណ្ណោះ ដែលមានវ័យក្មេងនៅឡើយ ។ ទោះជាយ៉ាងណាក៏ដោយមានភាពស្រដៀងគ្នាខ្លះៗជាមួយនឹងសមិទ្ធផលរបស់ Mbappe  រហូតមកដល់ពេលនេះនិងអាជីពដំបូងរបស់លោក Pele ។ រឿងដែល Mbappe ដូចនឹងលោក Pele គឺអាចឈ្នះពានរង្វាន់ FIFA World Cup នៅអាយុក្រោម ២០ ឆ្នាំ ហើយគាត់ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំងនៅក្នុងប្រទេសរបស់គាត់ ។

    Image result for Pele

    លោក Pele បានប្រាប់ទៅ France Football ថា៖ ” គាត់ ( Mbappe ) បានឈ្នះការប្រកួតបាល់ទាត់ពិភពលោកនៅអាយុ ១៩ ឆ្នាំ ខណះខ្ញុំមានអាយុត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ។ ខ្ញុំគិតថាគាត់អាចក្លាយជាកីឡាករ Pele ថ្មី! មនុស្សជាច្រើនគិតថាខ្ញុំនិយាយគឺដើម្បីលេងសើច ប៉ុន្តែគ្មានទេវាមិនមែនជារឿងកំប្លែងទេ ” ។

    Image result for Kylian Mbappe

    Kylian Mbappe បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលមិនធ្លាប់មានពីមុនរបស់ក្លឹប Monaco ដែលមានអាយុ ១៦ ឆ្នាំនិង ៣៤៧ ថ្ងៃ នៅពេលដែលរូបគេបានឡើងមកលេងនៅក្នុងឈុតធំរបស់ក្លឹបកាលពីខែធ្នូ ឆ្នាំ ២០១៥ ។ ហើយខ្សែប្រយុទ្ធសញ្ជាតិបារាំងរូបនេះបានក្លាយទៅជាកីឡាករឆ្នើមបំផុតនៅក្លឹប Monaco នៅរដូវកាលក្រោយបន្ទាប់ពីជួយឱ្យក្លឹបឈ្នះពានរង្វាន់ក្របខ័ណ្ឌ Ligue 1 កាលពីរដូវកាល ២០១៦-១៧ ។ មុនពេលត្រូវបានក្លឹប Paris Saint-Germain ខ្ចីជើងនៅរដូវកាល ២០១៧-១៨ ហើយបន្ទាប់មកត្រូវបានក្លឹបយក្សរបស់បារាំងមួយនេះទិញផ្ដាច់ពីក្លឹប Monaco ក្នុងតម្លៃដ៏ខ្ពស់ ១៨០ លានអឺរ៉ូកាលដើមរដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី