Messi ចំណាយពេលសម្រាកជាមួយកូនៗទាំងពីរនិងឆ្កែសំណប់ Hulk របស់គាត់យ៉ាងរំភើយ

9665
  • Lionel Messi ត្រូវបានចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្រពិភពលោក ដោយបានទទួលបានភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងអាជីពរបស់លោក រួមទាំងការឈ្នះពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលផងដែរ ។

    ប៉ុន្តែក្រៅពីទទួលជោគជ័យនៅក្នុងអាជីពជាកីឡាករបាល់ទាត់ខ្សែប្រយុទ្ធឆ្នើមវ័យ ៣១ ឆ្នាំរូបនេះក៏មានសុខសុភម្គលយ៉ាងខ្លាំងនៅក្នុងគ្រួសារដ៏គួរឲ្យស្រឡាញ់របស់គាត់ផងដែរ ដោយមិនចាញ់នៅក្នុងអាជីពបាល់ទាត់របស់គាត់ប៉ុន្មាននោះឡើយ ។ ហើយនៅក្នុងបណ្ដាញសង្គម instagram ផ្លូវការរបស់ Lionel Messi គាត់បានធ្វើការបង្ហោះរូបនេះជាលក្ខណះគ្រួសាររួមជាមួយកូនៗរបស់លោកចំនួន ២ នាក់ Mateo និង Thiago និងរួមជាមួយឆ្កែសំណប់របស់គាត់ដែលមានឈ្មោះថា Hulk ដែលមើលទៅពោលពេញទៅដោយក្ដីស្រឡាញ់និងភាពមានក្ដីសុខយ៉ាងខ្លាំង ។

    រហូតមកដល់ពេលនេះ Lionel Messi កំពុងនាំមុខគេក្នុងក្នុងនាមជាអ្នកស៊ុតបញ្ចូលទីច្រើនបំផុតនៅក្នុងក្របខ័ណ្ឌ La Liga គិតត្រឹមសប្ដាហ៍ទី ១៩ នារដូវកាលនេះ ដោយស៊ុតបញ្ចូលទីបានចំនួន ១៧ គ្រាប់ ខណះក្រុមអ្នកមានបុណ្យ FC Barcelona ក៏កំពុងឈរនៅកំពូលតារាងផងដែរ ។

    Leo Messi and 'Hulk'.

    Lionel Messi ក៏ធ្លាប់បាននិយាយទៅកាន់ការសែតរបស់អេស្ប៉ាញ MarCA នៅចុងបញ្ចប់នៃរដូវកាលមុនដោយបាននិយាយថា៖  ” ខ្ញុំចូលចិត្តកីឡាបាល់ទាត់ ប៉ុន្តែក្រុមគ្រួសាររបស់ខ្ញុំគឺសំខាន់ជាងអ្វីៗគ្រប់យ៉ាង ” ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី