ប្រធានក្លឹប Real Madrid លោក Perez មិនហ៊ានទិញយក Paulo Dybala ក្រោមហេតុផលមួយ

71602
  • Paulo Dybala តែងតែជាជម្រើសមួយសម្រាប់គោលដៅធំបំផុតរបស់ក្លិប Real Madrid សម្រាប់ទីផ្សារផ្ទេរនាពេលខាងមុខរួមជាមួយតារាផ្សេងទៀតដូចជា Neymar, Eden Hazard និង Kylian Mbappe ។

    Image result for Paulo Dybala

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Serie A ក្លឹបសេះបង្កង់ Juventus ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចជាស្រេចក្នុងការអនុញ្ញាតឲ្យខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនវ័យ ២៥ ឆ្នាំរូបនេះចាកចេញក្នុងតម្លៃខ្លួនជាង ១០០ លានអឺរ៉ូ បើទោះបីជាយ៉ាងណាក៏ដោយក៏ភាគី Juventus  មិនបានបញ្ជាក់ពីការផ្តល់ជូនណាមួយពីក្លិបអធិរាជស Real Madrid រហូតដល់ថ្ងៃនេះនៅឡើយទេ ។

    Image result for Paulo Dybala

    យោងតាមសារព័ត៌មានរបស់អ៊ីតាលី CalcioMercato បានឱ្យដឹងថាប្រធានក្លឹប Real Madrid លោក Florentino Perez មិនមានបំណងដេញថ្លៃទិញយកខ្សែប្រយុទ្ធឆ្នើមរបស់ក្រុមជម្រើសជាតិអាហ្សង់ទីនរូបនេះក្នុងខែមករានេះនោះឡើយ ដោយសារតែទំនាក់ទំនងដ៏អស្ចារ្យរវាងលោកជាមួយនឹងលោក Andrea Agnelli ដែលជាប្រធានក្លិប Juventus និងលោក Fabio Paratici ដែលជានាយកកីឡារបស់ក្លឹបយក្សរបស់អ៊ីតាលីមួយនេះ ដែលលោកមិនចង់ឲ្យខូចទំនាក់ទំនងជាមួយអ្នកទាំងពីរឡើយ ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី