ក្លឹប Santos ស្នើសុំក្លឹប Real Madrid រក្សាតារាវ័យក្មេង Rodrygo រហូតដល់ចុងឆ្នាំ ២០១៩

9072

ក្លិប Santos បានដាក់សំណើរទៅកាន់ក្លឹប Real Madrid ដោយពួកគេសុំរក្សាខ្សែប្រយុទ្ធវ័យក្មេង Rodrygo Goes រហូតដល់ចុងឆ្នាំ ២០១៩ នេះ ។

Image result for Rodrygo

សំណើរបស់ពួកគេបានធ្វើឡើង បន្ទាប់ពីពួកគេបានយល់ព្រមលើតម្លៃផ្ទេរមួយជាមួយនឹងក្លឹប Real Madrid កាលពីខែមិថុនាឆ្នាំ ២០១៨ ខណះតាមកិច្ចសន្យារវាងក្លឹបទាំង ២ នឹងធ្វើឲ្យកីឡាករវ័យ ១៨ ឆ្នាំរូបនេះត្រូវផ្ទេរទៅកាន់ក្លឹបថ្មីរបស់គាត់នៅរដូវក្តៅឆ្នាំ ២០១៩ ។

Image result for Rodrygo

លោក Jose Carlos Peres ប្រធានក្លិប Santos បាននិយាយនៅថ្ងៃអាទិត្យនេះនៅកម្មវិធី ‘Round Table’ របស់ស្ថានីយទូរទស្សន៍ Gazeta ថា៖ ” យើងបានដាក់វា ( សំណើរ ) ទៅឱ្យក្រុម Real Madrid រួចហើយ ហើយយើងបានបញ្ជូនសំណើរបស់យើង ហើយយើងកំពុងរង់ចាំចម្លើយ ។ វាឆាប់ពេកក្នុងការនិយាយ ប៉ុន្តែយើងបានធ្វើវាជាការប្រុងប្រយ័ត្ន ” ។

Image result for Rodrygo

Rodrygo ដែលបានប្រារព្ធខួបកំណើតលើកទី ១៨ របស់គាត់កាលពីថ្ងៃទី ៩ ខែមករា ត្រូវបានចុះហត្ថលេខាដោយក្លិបយក្សអេស្ប៉ាញអធិរាជស Real Madrid កាលពីរដូវក្តៅមុនជាមួយតម្លៃផ្ទេរចំនួន ៤៥ លានអឺរ៉ូ ។

Image result for Rodrygo

នៅពេលនោះកីឡាករសញ្ជាតិប្រេស៊ីលរូបនេះមានវ័យត្រឹមតែ ១៧ ឆ្នាំប៉ុណ្ណោះ ដែលនេះជាមូលហេតុដែលគាត់ត្រូវបន្តលេងនៅក្នុងក្លឹប Santos រហូតដល់ខែកក្កដា នារដូវកាលនេះ ដែលដូចទៅនឹងមិត្តរួមជាតិរបស់គេកីឡាករ Vinicius Jr ដែល Real Madrid បានចុះហត្ថលេខាពីក្លឹប Flamengo ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី