លោក Pele បានផ្ញើសារដ៏មានអត្ថន័យមួយទៅកាន់លោក Maradona បន្ទាប់ពីការវះកាត់

21060
  • វិរៈបុរសអាហ្សង់ទីនលោក Diego Maradona បានធ្វើការវះកាត់មួយកាលពីរាត្រីថ្ងៃសៅរ៍ដោយសារតែការហូរឈាមនៅក្នុងក្រពះរបស់គាត់ ហើយបន្ទាប់ពីទទួលបានការសម្រាកពេទ្យនោះវិរៈបុរសប្រេស៊ីលលោក Pele បានផ្ញើរសារជូនពរមួយទៅឲ្យបុរសញ្ជាតិអាហ្សង់ទីនរូបនេះ ។

    Image result for Diego Maradona with pele

    លោកទាំងពីគឺមានភាពស្រដៀងគ្នាទៅនឹងកីឡាករ Lionel Messi និង Cristiano Ronaldo នាពេលបច្ចុប្បន្នដែលពួកគាត់គឺជាកីឡាករដ៏ល្បីល្បាញនាជំនាន់នោះ ប៉ុន្តែច្បាស់ណាស់ថាពួកគេទាំងពីរនាក់ពិតជាមិនចង់ឲ្យនរណាមានសុខភាពមិនល្អនោះឡើយ បើទោះបីជាអ្នកទាំងពីជាជនជាតិផ្សេងគ្នាក៏ដោយ ។

    Related image

    សាររបស់លោក Pele បានសរសេរជូនពរទៅកាន់លោក Diego Maradona  មានខ្លឹមសារថា៖ ” ហេ Diego!!! ខ្ញុំមិនដែលចង់ឮថាសមាជិកក្លឹបលេខ ១០ គឺមិនស្រួលខ្លួនទេ ។ ខ្ញុំសង្ឃឹមថាអ្នកនឹងមានអារម្មណ៍ប្រសើរឡើងឆាប់ៗ មិត្តភក្តិរបស់ខ្ញុំ ។

    Image result for Diego Maradona with pele

    សូមរំលឹកផងដែរថាលោក Diego Maradona ដែលបានជួយឲ្យអាហ្សង់ទីនលើកពានរង្វាន់ World Cup ចំនួន ២ ដងពេលនេះលោកមានវ័យ ៥៨ ឆ្នាំហើយ ខណះស្ដេចបាល់ទាត់ លោក Pele ដែលបានជួយឲ្យប្រេស៊ីលលើកពានរង្វាន់ World Cup ចំនួន ៣ សម័កាល បច្ចុប្បន្នលោកមានវ័យ ៧៨ ឆ្នាំទៅហើយ ដែលលោកទាំងពីរត្រូវបានគេចាត់ទុកថាជាស្ដេចបាល់ទាត់ និងជាកីឡាករល្អបំផុតនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ពិភពលោក ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី