Yaya Toure ព្យាការណ៍ទុកមុនថា Leroy Sane នឹងក្លាយជាកីឡាករល្អបំផុតនៅក្នុងលោក

7149

យោងតាមអតីតកីឡាកររបស់ក្លឹប Manchester City  ខ្សែបម្រើ Yaya Toure បាននិយាយថាកីឡាករ Leroy Sane ដែលជាអតីតមិត្តក្រុមលោកមានគុណសម្បត្ដិគ្រប់គ្រាន់ដើម្បីក្លាយជាកីឡាករបាល់ទាត់ល្អបំផុតនៅក្នុងពិភពលោក ។

Image result for Yaya Toure

Leroy Sane ដែលបានចូលរួមជាមួយក្រុមម្ចាស់ជើងឯកអង់គ្លេស Manchester City កាលពីឆ្នាំ ២០១៦ និងបានលេងរយៈពេលខ្លីជាមួយនឹង Toure បានស្ថិតក្នុងទម្រង់ដ៏អស្ចារ្យនៅរដូវកាលនេះជាមួយនឹងការបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតបានចំនួន ៨ គ្រាប់ និងស៊ុតបញ្ចូលទីដោយខ្លួនឯងបានចំនួន ៧ គ្រាប់នៅក្នុងក្របខ័ណ្ឌ Premier League ក្នុងរយះការបង្ហាញខ្លួន ២០ ប្រកួតកន្លងមកនេះ ។

Image result for Yaya Toure with Leroy Sane

ខ្សែបម្រើស្លាបសញ្ជាតិអាល្លឺម៉ងវ័យ ២៣ ឆ្នាំរូបនេះបានបញ្ចូនបាល់ឲ្យមិត្តរួមក្រុមស៊ុតមួយផ្សេងទៀតលើក្រុម Wolves ក្នុងការទទួលជ័យជម្នះ ៣-០ កាលពីថ្ងៃចន្ទ ហើយអតីតខ្សែបម្រើរបស់ក្លឹប Barcelona  កីឡាករ Yaya Toure បានបង្ហាញពីភាពប៉ិនប្រសប់របស់ Sane ដែលអាចធ្វើឲ្យរូបគេក្លាយជាកីឡាករល្អបំផុតនៅក្នុងលោក ។

Image result for Leroy Sane

Toure បាននិយាយទៅកាន់ Sky Sports ថា៖ ” ក្មេងម្នាក់នេះ ( Leroy Sane ) នឹងបន្តរីកចម្រើន ។ គាត់នឹងក្លាយជាកីឡាករល្អបំផុតនៅថ្ងៃណាមួយ ។ ល្អបំផុតនៃល្អបំផុត ព្រោះគាត់មានគុណសម្បត្តិទាំងនេះគឺ គាត់មានល្បឿនលឿន គាត់មានបច្ចេកទេសល្អ គាត់ឆ្លាត ហើយគាត់ចង់រៀន ” ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី