លោក Ince និយាយបែបឈ្លើយថាលោក Ole គ្មានអ្វីពិសេសទេខ្ញុំក៏អាចធ្វើឱ្យ Man Utd ខ្លាំងវិញក៏បានដែរ

10256
  • លោក Ole Gunnar Solskjaer ប្រហែលជាគ្រូបង្វឹកដំបូងដែលបានធ្វើឱ្យក្លឹបបីសាចក្រហម Manchester United ត្រឡប់ទៅរកភាពខ្លាំងឡើងវិញ ប៉ុន្តែលោក Paul Ince បានអះអាងថាវាមិនមែនជារឿងដែលអស្ចារ្យអ្វីនោះទេសម្រាប់ការដឹកនាំរបស់លោក Ole ដែលលោកនិយាយថាលោកក៏អាចដឹកនាំក្លឹបមួយនេះឲ្យរីកចម្រើនបានដែរ ។

    Related image

    បន្ទាប់ពីបានសម្រេចចិត្តបណ្ដេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់លោក  Jose Mourinho ចេញពីតំណែងកាលពីខែធ្នូ រួចមកក្រុមបិសាចក្រហម Manchester United បានត្រឡប់ទៅរកទម្រង់លេងដ៏ល្អវិញក្រោមការដឹកនាំរបស់គ្រូបង្វឹកសញ្ជាតិន័រវេសលោក  Solskjaer ក្នុងនាមជាអ្នកចាត់ការបណ្ដោះអាសន្ន ។

    Image result for Ole Gunnar Solskjaer

    លោក Solskjaer បានទទួលការកោតសរសើរយ៉ាងខ្លាំងពីការស្ដារទម្រង់លេងឲ្យទៅរកភាពខ្លាំងវិញ និងបានជួយឲ្យកូនក្រុមរបស់លោកត្រឡប់ទៅទម្រង់លេងដ៏ល្អបំផុតផងដែរដូចជាខ្សែបម្រើ Paul Pogba និងខ្សែប្រយុទ្ធវ័យក្មេង Marcus Rashford ជាដើម ប៉ុន្តែលោក Ince ជឿជាក់ថាខ្លួនលោកក៏អាចធ្វើការងារទាងនេះក៏បានដែរ ។

    Image result for Manchester United

    អតីតខ្សែបម្រើកណ្តាលរបស់ក្រុមបិសាចក្រហមរូបនេះបានប្រាប់ទៅ Paddy Power ថា៖ ” យើងមិនអាចសរសើរខ្លាំងពេកនៅអ្វីដែលលោក Ole បានធ្វើនោះទេ ។ និយាយឱ្យស្មោះត្រង់ទៅវាមិនអាចមានអ្វីអាក្រក់ជាងមុននៅក្នុងក្លិប Manchester United ឡើយ មុនពេលលោក Jose Mourinho ចាកចេញ ។ មានពពកងងឹតគ្រប់ដណ្ដប់លើក្លឹបទាំងមូលដូចជា កីឡាករ អ្នកគាំទ្រ និង បុគ្គលិក ។ វាត្រូវបានប៉ះពាល់ដល់ការលេងនៅលើទីលាន ” ។

    Image result for Manchester United

    លោក Paul Ince  បានបន្តថា៖ ” លោក Ole ចូលមកជាមួយក្ដីស្រឡាញ់របស់ក្លឹប នឹងឥទ្ធិពលដ៏ស្ងប់ស្ងាត់មួយ ហើយវាហាក់បីដូចជាកីឡាករបានបង្កើនការខិតខំប្រឹងប្រែងរបស់ពួកគេ ។ ឧបសគ្គត្រូវបានបាត់ ប៉ុន្តែនោះមិនមានន័យថាលោក Ole គឺជាមនុស្សដ៏ត្រឹមត្រូវសម្រាប់ការងារនេះនោះទេ ។ ខ្ញុំក៏អាចធ្វើទៅបានជាមួយនិងការធ្វើរឿងដូចគ្នានេះ ហើយលោក Steve Bruce ក៏អាចដែរ ។ នរណាម្នាក់ក៏អាចធ្វើបានដែរ ហើយធ្វើអ្វីដែលគាត់បានធ្វើវាមិនមែនជារឿងលំបាកទេក្នុងការធ្វើឱ្យកីឡាករទាំងនោះមានសេរីភាព និងធ្វើឱ្យអារម្មណ៍កាន់តែប្រសើរឡើង ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី