ប្រធាន La Liga ៖ វាពិតជាអស្ចារ្យណាស់ប្រសិនបើលោក Mourinho ត្រលប់មកអេស្ប៉ាញវិញ

15066
  • លោក Jose Javier Tebas ដែលជាប្រធានក្របខ័ណ្ឌ La Liga បាននិយាយថាលោក Jose Mourinho ត្រលប់មកទឹកដីប្រទេសអេស្ប៉ាញវិញ គឺពិតជាអស្ចារ្យណាស់ ស្របពេលដែលមានពាក្យចរចាអារ៉ាមនិយាយថាលោកអាចនឹងទៅដឹកនាំក្លឹប Real Madrid សារជាថ្មីនៅរដូវកាលក្រោយ ។

    Image result for Jose Javier Tebas

    បច្ចុប្បន្នគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់វ័យ ៥៥ ឆ្នាំរូបនេះមិនមានការងារធ្វើទេ បន្ទាប់ពីត្រូវបានគេបណ្ដេញចេញពីតំណែងក្រោយពីដឹកនាំក្លិប Manchester United រងបរាជ័យជាច្រើនប្រកួត និងមិនអាចប្រជែងយកជើងឯកក្របខ័ណ្ឌ Premier League នៅរដូវកាលនេះបាន ។

    Image result for Jose Javier Tebas with Jose Mourinho

    បន្ទាប់ពីត្រូវបានគេបណ្ដេញចេញពីតំណែងកាលពីខែធ្នូរកន្លងមកហើយអតីតគ្រូបង្វឹករបស់ក្លឹប Inter Milan រូបនេះត្រូវបានផ្សាភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការត្រឡប់ទៅដឹកនាំក្រុមម្ចាស់ជើងឯក Champion League ក្លឹប Real Madrid នេះវិញនៅរដូវកាលក្រោយផងដែរ ខណះប្រធានក្លឹបលោក Florentino Perez ក៏បាននិយាយផងដែរថាលោកនៅតែជាអ្នកគាំទ្រដ៏ធំរបស់លោក Jose Mourinho ដែលបានជួយឲ្យក្លឹបរបស់លោកឈ្នះពានរង្វានក្របខ័ណ្ឌ La Liga កាលពីរដូវកាល ២០១១/២០១២ ។

    Related image

    លោក Santiago Solari ដែលទើបតែនឹងមកកាន់កាប់តំណែងជាគ្រូបង្វឹកនាពេលថ្មីនេះដោយលោកបានចុះកិច្ចសន្យាដែលមានសុពលភាពរហូតដល់ឆ្នាំ ២០២១ ប៉ុន្តែលោកដឹកនាំក្លឹប Real Madrid ដូចជាមិនសូវទទួលជោគជ័យជាទីគាប់ចិត្តប៉ុន្មាននោះឡើយក្នុងដឹកនាំរបស់គាត់នាប៉ុន្មានប្រកួតកន្លងមកនេះ ។

    Image result for jose mourinho real madrid

    លោក Jose Javier Tebas ក៏មានការស្ទាក់ស្ទើរក្នុងការគិតពិចារណាថាតើលោក Mourinho អាចត្រឡប់មកដឹកនាំកីឡដ្ឋាន Santiago Bernabeu ឬយ៉ាងណាទេ ប៉ុន្តែលោកទទួលស្គាល់ថាវត្តមានរបស់គ្រូបង្វឹកវ័យ ៥៥ ឆ្នាំរូបនេះនឹងត្រូវបានស្វាគមន៍យ៉ាងខ្លាំងសម្រាប់ការត្រឡប់មកក្របខ័ណ្ឌ La Liga វិញ ។

    Related image

    លោក Tebas បានប្រាប់ RAC1 ថា៖ ” វាមិនមែនជារឿងអាក្រក់សម្រាប់ La Liga នោះទេ ។ គាត់គឺជាគ្រូបង្វឹកដ៏អស្ចារ្យម្នាក់ដែលមានគុណសម្បតិ្តជាច្រើន ហើយវាគឺជាទស្សនីយភាពដ៏អស្ចារ្យ វាពិតជាអស្ចារ្យណាស់ដែលគាត់មានវត្តមាននៅទីនេះ ប៉ុន្តែអ្នកដែលដឹងថាក្លឹបនឹងក្លាយជាអ្វី ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី