
លោក Conor Nestor គ្រូបង្គោលរបស់ក្លឹបព្រះខ័នរាជស្វាយរៀងបានអះអាងថាកីឡាករខ្សែប្រយុទ្ធ Charlie Marchell នឹងអាចបន្ថែមគុណភាពដែលក្លិបរបស់គាត់កំពុងខ្វះខាតពីព្រោះគាត់ជាខ្សែបម្រើកណ្តាលម្នាក់ដែលបានជួយច្រើន ។ គ្រូបង្វឹកដែលមកពីសាធារណរដ្ឋអៀរឡង់រូបនេះរំពឹងថាគុណភាពរបស់អតីតសមាជិកថ្នាលយុវជនរបស់ក្លិប Newcastle United របស់អង់គ្លេសរូបនេះនឹងអាចទាក់ទាញការគាំទ្រកាន់តែច្រើន ។
គ្រូបង្វឹកកាន់អាជ្ញាប័ណ្ណរបស់ UEFA A-License បាននិយាយថារៀបរាប់ថា៖ ” កីឡាករ Charlie ជាកីឡាករម្នាក់ដែលអាចបំពេញចន្លោះខ្វះខាតរបស់យើងបានគេមានជំនាញដណ្ដើមបាល់ពីក្រោមទៅលើ គេពិតជាមានភាពស្វិតស្វាញហើយខ្ញុំជឿថាអ្នកគាំទ្រនឹងចូលចិត្តគេ ” ។
កីឡាករដែលចេញពីប្រព័ន្ធបណ្ដុះបណ្ដាលរបស់ក្លឹប Newcastle United វ័យ ២៤ ឆ្នាំរូបនេះធ្លាប់លេងឱ្យក្រុម Wingate Bulldogs University Wingate , ក្រុម East Tennessee State ដែលក្រុមទាំងពីរនេះនៅសហរដ្ឋអាមេរិក និង Thisted FC នៅដាណឺម៉ាក រួមទាំងក្រុម 07 Vestur នៅកោះហ្វារ៉ូ ។
ដូច្នេះ Charlie Marchell គឺជាកីឡាករបរទេសទី ៥ របស់ក្លឹបព្រះខ័នរាជស្វាយរៀងបន្ទាប់ពីកីឡាករ Harley Willard , Jonathan Campbell , Yeon Gisung និងកីឡាករ Daisuke Kobayashi ដើម្បីត្រៀមប្រជែងដណ្ដើមយកពានរង្វាន់លីគកំពូលកម្ពុជានារដូវកាលថ្មី ២០១៩ ខាងមុខនេះ ៕
ដោយ៖តារា