Chelsea កំណត់តម្លៃខ្លួនរបស់ Hazard រួចរាល់ហើយសម្រាប់ Real Madrid ប៉ុន្តែមិនសូវថ្លៃទេ

14844
  • Eden Hazard មានតម្លៃខ្លួនយ៉ាងហោចណាស់ចំនួន ១០០ លានផោនសម្រាប់ការផ្ទេរទៅកាន់ក្លឹប Real Madrid ប្រសិនបើតារាវ័យ ២៨ ឆ្នាំរូបនេះសម្រេចចិត្តចាកចេញពីក្លឹបតោខៀវ Chelsea នៅរដូវក្តៅ នេះបើយោងតាមការសែត Telegraph បានចុះផ្សាយ ។

    Image result for Eden Hazard

    កីឡាករសញ្ជាតិបែលហ្ស៊ិក Eden Hazard  នៅសល់រយៈពេលមួយឆ្នាំទៀតនៅលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្រុមតោខៀវ Chelsea នៅចុងបញ្ចប់នៃរដូវកាលនេះ ប៉ុន្តែក្លិបនឹងមិនបណ្ដាយខ្លួនឱ្យ Hazard ចាកចេញពី Stamford Bridge នៅក្នុងតម្លៃថោកនោះឡើយ ។

    ខណៈដែលកីឡាករវ័យ ២៨ ឆ្នាំរូបនេះបានអះអាងថាគាត់ត្រៀមខ្លួនរួចរាល់ហើយក្នុងការបន្តលេងឲ្យ Chelsea រហូតដល់បញ្ចប់យុទ្ធនាការបច្ចុប្បន្នដើម្បីជួយជ្រោមជ្រែងក្លឹបដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍មួយនេះប្រជែងយកកៅអីលេងនៅក្របខ័ណ្ឌ UEFA Champions League នារដូវកាលក្រោយ ។

    Image result for Maurizio Sarri

    លោក Maurizio Sarri ថ្មីៗនេះបាននិយាយអំពី Hazard ថា៖ ” អ្នកដឹងច្បាស់ណាស់ថា Eden ពិតជាមានសារៈសំខាន់ណាស់សម្រាប់យើងដូចកីឡាករគ្រប់រូប ។ វាអាស្រ័យលើគាត់ ។ ខ្ញុំគិតថាក្លិបអាចចុះកិច្ចសន្យាថ្មីភ្លាមៗ ប៉ុន្តែវាអាស្រ័យលើរូបគេប្រសិនបើរូបគេចង់បន្តឬអត់ ខ្ញុំមិនដឹងទេ ។ ខ្ញុំចង់ឱ្យ Eden នៅទីនេះជាការពិតណាស់ ប៉ុន្តែខ្ញុំចង់ឱ្យគាត់នៅទីនេះប្រសិនបើគាត់ចង់ស្នាក់នៅទីនេះ ។ ខ្ញុំដឹងយ៉ាងច្បាស់ថាមានការពិភាក្សារវាងក្លឹបនិងអ្នកតំណាង Eden រៀងរាល់សប្តាហ៍ ដូច្នេះប្រសិនបើមានអ្វីថ្មីក្លឹបនឹងហៅខ្ញុំមកភ្លាមៗ ” ។

    Image result for Eden Hazard with Mateo Kovacic

    ខណៈពេលដែល Real Madrid ក៏ចាប់អារម្មណ៍លើការចុះហត្ថលេខាជាមួយខ្សែបម្រើឆ្នើម Christian Eriksen របស់ក្លឹប Tottenham Hotspur ផងដែរ ដូច្នេះពួកគេអាចនឹងខ្វះខាតលុយសម្រាប់ការទាមទារតម្លៃ ១០០ លានផោនរបស់ក្រុមតោខៀវសម្រាប់ការផ្ទេរ Hazard ដូច្នេះក្រុមម្ចាស់ជើងឯក Champions League អាចប្រើកីឡាករ Mateo Kovacic នៅក្នុងកិច្ចសន្យានេះដើម្បីនាំយកសមាជិកជម្រើសជាតិបែលហ្ស៊ិករូបនេះចាកចេញពីកីឡដ្ឋាន Santiago Bernabeu នៅរដូវក្តៅ ។

    Related image

    ខ្សែបម្រើសញ្ជាតិក្រូអាត Mateo Kovacic បានចុះកិច្ចសន្យាខ្ចីជើងលេងឲ្យ Chelsea ពីក្លឹប Real Madrid កាលពីរដូវក្តៅមុន ហើយអាចចូលរួមជាមួយក្រុមតោខៀវជាអចិន្ត្រៃយ៍ផងដែរក្នុងនាមជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ Eden Hazard ៕

    ដោយ៖តារា

    ប្រភព :
    tribuna
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី