Chiellini ៖ Ronaldo តែងតែធ្វើឱ្យក្ដីសុបិន្តរបស់ខ្ញុំនៅ UCL រលាយបាត់ដោយសារការស៊ុតដូចរន្ទះរបស់គាត់

18840
  • ខ្សែការពាររបស់ក្លឹប Juventus កីឡាករ Giorgio Chiellini បានអះអាងថាកីឡាករ Cristiano Ronaldo តែងតែបានធ្វើឲ្យក្តីសុបិន្តរបស់គាត់រលាយបាត់ក្នុងការចង់ឈ្នះពានរង្វាន់ Champions League កាលដែលគាត់លេងនៅ Real Madrid ។

    Image result for Giorgio Chiellini with Cristiano Ronaldo

    ខ្សែការពារឆ្នើមសញ្ជាតិអ៊ីតាលី និងក៏ជាខ្សែការពាររបស់ Juventus កីឡាករ Giorgio Chiellini បាននិយាយថាការមកដល់របស់ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់និងជាម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ដែលអាចធ្វើឲ្យពួកគេអាចក្លាយជាម្ចាស់ជើងឯកអឺរ៉ុបនៅរដូវកាលនេះ ។

    Image result for Giorgio Chiellini with Cristiano Ronaldo

    Chiellini បានប្រាប់ដល់ BBC ថា៖ ”  Cristiano Ronaldo បានស៊ុតបាល់បញ្ចូលទីជាច្រើនគ្រាប់ជាច្រើនលើកច្រើនសារមកលើក្រុមពួកយើង ហើយគាត់បានបំបាត់ក្តីសុបិន្តរបស់ខ្ញុំជាច្រើនដងនៅក្នុងទីក្រុង Cardiff ក្នុងទីក្រុង Madrid និងនៅទីក្រុង Turin ” ។

    Image result for Giorgio Chiellini with Cristiano Ronaldo

    ខ្សែការពារវ័យ ៣៤ ឆ្នាំរូបនេះបន្តទៀតថា៖ ” ពីមុនពានរង្វាន់ក្របខ័ណ្ឌ Champions League គឺជាក្តីសុបិន្តមួយ ប៉ុន្តែឥឡូវនេះវាគឺជាគោលដៅមួយពីព្រោះកីឡាករ Cristiano Ronaldo គឺជាកីឡាករដែលល្អបំផុតនៅក្នុងពិភពលោក ហើយយើងត្រូវការគាត់ដើម្បីសម្រេចជំហានចុងក្រោយនេះ ។ វាជាបុគ្គលិកលក្ខណៈ ។ គាត់មានទេពកោសល្យដ៏អស្ចារ្យនៅលើទីលាន ប៉ុន្តែវាជាអាកប្បកិរិយារបស់គាត់របៀបដែលគាត់ធ្វើការ របៀបដែលគាត់រៀបចំសម្រាប់ការប្រកួត និងរបៀបដែលរស់នៅប្រចាំថ្ងៃរបស់គាត់អាចជួយយើងបាន ” ។

    Image result for Giorgio Chiellini with Cristiano Ronaldo

    ខណះក្លឹបសេះបង្កង់ Juventus នឹងត្រូវប៉ះជាមួយក្លឹប Atletico Madrid នៅក្នុងវគ្គ ១៦ ក្រុមចុងក្រោយនៃពានរង្វាន់ក្របខ័ណ្ឌ UEFA Champions League រដូវកាលនេះ ដោយជើងទីមួយនឹងធ្វើឡើយនៅថ្ងៃទី ២១ ខែ កុម្ភះ នៅទឹកដីរបស់ Atletico Madrid ខណះជើងទីពីរត្រូវធ្វើឡើងនៅថ្ងៃទី ១៣ ខែ មីនា នៅទឹកដីរបស់ Juventus វិញ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី