មុនជួបគ្នាគ្រូ AC Milan និយាយចំៗថា Cristiano Ronaldo គឺជាម៉ាស៊ីនរកគ្រាប់បាល់ដ៏ល្អឥតខ្ចោះ

9368

ខ្សែប្រយុទ្ធឆ្នើមរបស់ក្លិប Juventus កីឡាករ Cristiano Ronaldo បានអភិវឌ្ឍក្លាយទៅជា “ម៉ាស៊ីនល្អឥតខ្ចោះ” នេះបើយោងតាមគ្រូបង្វឹកក្លិប AC Milan លោក Gennaro Gattuso បាននិយាយ ។

Image result for Gattuso

ក្រុមរបស់លោក Gattuso នឹងត្រូវជួបជាមួយ Ronaldo និង Juventus នៅក្នុងពានរង្វាន់ Supercoppa Italiana ដែលការប្រកួតធ្វើឡើងនៅប្រទេសអារ៉ាប៊ីសាអូឌីតនៅក្នុងរាត្រីថ្ងៃពុធនេះ ។ Cristiano Ronaldo វ័យ ៣៣ ឆ្នាំនៅតែបង្ហាញទម្រង់យ៉ាងលេងល្អនៅក្នុងប្រទេសអ៊ីតាលីដោយស៊ុតបញ្ចូលទីបានចំនួន ១៥ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៥ ប្រកួតចាប់តាំងពីផ្ទេរមកពីក្លឹប Real Madrid កាលពីខែកក្កដា ។

Image result for Gattuso with Cristiano Ronaldo

លោក Gennaro Gattuso បានប្រាប់សន្និសីទសារព័ត៌មានមួយថា៖ ” ខ្ញុំគិតថាកីឡាករ Cristiano បានក្លាយជាកីឡាករមិនគួរឱ្យជឿក្នុងរយៈពេល ៧ ឬ ៨ ឆ្នាំចុងក្រោយ ។ នៅពេលដែលខ្ញុំបានជួបគាត់កាលពីប៉ុន្មានឆ្នាំមុន គាត់បានធ្វើការជាច្រើននៅក្នុងប្រកួតមួយ ប៉ុន្តែឥឡូវគាត់បានឈប់ធ្វើវាដូចកាលពីពេលមុនហើយ ។ ឥឡូវនេះគាត់បានធ្វើអ្វីៗគ្រប់យ៉ាងដោយភាពឈ្លាសវៃ ។ គាត់ចង់រកគ្រាប់បាល់ហើយចង់ឱ្យអ្នកមានភាពលំបាកហើយស៊ុតបញ្ចូលទី ” ។

Image result for Cristiano Ronaldo

គ្រូបង្វឹករបស់ AC Milan រូបនេះបន្តថា៖ ” គាត់បានផ្លាស់ប្តូរក្នុងរយៈពេល ៧ ឬ ៨ ឆ្នាំកន្លងមក ហើយឥឡូវនេះគាត់គឺជាម៉ាស៊ីនដ៏ល្អឥតខ្ចោះមួយ ។ គាត់ភាពចាស់ទុំជាងមុនហើយគាត់ទទួលបានការប្រកួតប្រជែងច្រើន ។ គាត់ហាក់ដូចជាមិនមានអាយុច្រើនទេ នៅទីនេះអ្នកយល់ពីអ្វីដែលជាកីឡាករល្អបំផុតដែលគាត់បានលេងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ ” ។

Related image

ក្លឹបសេះបង្កង់ Juventus និងក្លឹប AC Milan កំពុងតែត្រៀមជួបគ្នាដើម្បីប្រជែងគ្នាបំបែកកំណត់ត្រានៃការឈ្នះពានរង្វាន់ Supercoppa Italiana ចំនួន ៨ លើកនៅក្នុងប្រវត្តិសាស្ត្ររបស់ពួកគេ ដោយការប្រកួតនេះនឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Jeddah របស់ប្រទេស អារ៉ាប៊ីសាអូឌីត ៕

ដោយ៖តារា

ប្រភព :
goal
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី