
Conor McGregor បានបដិសេធចំពោះការលើកឡើងថារូបគាត់អាចនឹងចូលនិវត្តន៍ ដោយគាត់បានប្រកាសថាគាត់ចង់ត្រឡប់មកកាន់ UFC វិញ ហើយថែមទាំងបាននិយាយថាគាត់ស្ម័គ្រចិត្តប្រកួតក្នុងព្រឹត្តិការណ៍ UFC 222 ។ McGregor មិនទាន់បានចូលក្នុងសង្វៀនអដ្ឋកោនចាប់តាំងពីខែ វិច្ឆិកា ២០១៦ មកម្ល៉េះបន្ទាប់ពីគាត់ប្រកួតលើកចុងក្រោយលើសង្វៀនប្រដាល់សកលជាមួយ Floyd Mayweather ។
រឿងនេះបានជំរុញឲ្យមានពាក្យចចាអារ៉ាម រួមទាំងមានការលេចឮពីសំណាក់លោក Dana White ដែលជាប្រធាន UFC ផងដែរ ដោយលោកបាននិយាយថា មូលហេុតអាចមកពីកីឡាករប្រដាល់វ័យ ២៩ ឆ្នាំរូបនេះចូលរូួមប្រកួតឡូកឡំជាមួយសិល្បៈក្បាច់គុណច្រើនពេក។ ប៉ុន្តែចុងបញ្ចប់ McGregor បានចេញមកបញ្ជាក់ឲ្យច្បាស់អំពីបញ្ហានៅលើបណ្តាញសង្គម ក្រោយពីគាត់បញ្ជាក់ថាគាត់ព្រមធ្វើការប្រកួតជាមួយ Frankie Edgar ក្នុងព្រឹត្តិការណ៍ UFC 222 នៅខែក្រោយ បន្ទាប់ពីគូប្រកួតរបស់ខ្លួន Max Holloway ដែលបានកំណត់ពេលនោះ ទទួលរងរបួសមិនអាចប្រកួតបាន។
McGregor បានសរសេរនៅលើ Instagram ថា «ខ្ញុំនឹងចូលមកប្រកួតម្តងទៀតវិញហើយ។ ក្នុងបច្ចុប្បន្ននេះគឺមានតែខ្ញុំប៉ុណ្ណោះដែលល្អដាច់គេ។»
«ខ្ញុំមិនបញ្ឈប់ការព្យាយាមឡើងប្រកួតទេបើទោះបីជា Max Holloway ត្រូវបានដកចេញពីការប្រកួតក៏ដោយ ប៉ុន្តែខ្ញុំត្រូវបានប្រាប់ថាមិនមានពេលវេលាគ្រប់គ្រាន់ដើម្បីរកប្រាក់ឲ្យគ្រប់តាមការតម្រូវរបស់ UFC ។
«ខ្ញុំមានក្តីរំភើបជាខ្លាំងចំពោះការវាយរហូតដល់ទឹកចុងក្រោយ និងការឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃខ្សែក្រវ៉ាត់ទម្ងន់ស្រាល។
«ខ្ញុំគោរពចំពោះកិច្ចខិតខំប្រឹងប្រែងលើកិច្ចការទាំងឡាយដែលខ្ញុំបានបំពេញនៅខាងក្រៅការប្រកួត។ ខ្ញុំនៅទីនេះ ដូច្នេះពួកគេជាអ្នកសម្រេចថាចង់មកប្រកួតដណ្តើមជើងខ្លាំងជាមួយខ្ញុំឬអត់។»
ដោយ៖ តារា