Messi ស្រេកឃ្លានសម្រាប់ការរកគ្រាប់បាល់បន្ថែមទៀត បន្ទាប់ពីស៊ុតបាន ៤០០ គ្រាប់នៅ La Liga

12143
  • ខ្សែប្រយុទ្ធ Lionel Messi បានកោតសរសើរចំពោះមិត្តរួមក្រុមពីអតីតកាលនិងបច្ចុប្បន្នក្រោយពីបានឈានដល់ការរកគ្រាប់បាល់នៅក្នុងក្របខ័ណ្ឌ La Liga ចំនួន ៤០០ គ្រាប់ក្នុងការលេងឲ្យក្រុមអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីស៊ុតបានមួយគ្រាប់ក្នុងការទទួលជ័យជម្នះ ៣-០ កាលពីថ្ងៃអាទិត្យលើក្រុម Eibar ។

    Image result for Lionel Messi

    កីឡាករវ័យ ៣១ ឆ្នាំរូបនេះគឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងលីគដែលបានបំបែកកំណត់ត្រារបស់លោក Telmo Zarra ដែលជាអតីតកីឡាកររបស់ក្លឹប Athletic Bilbao ដោយបានកាន់កាប់អស់រយះ ៥៩ ឆ្នាំដោយលោកបានរគ្រាប់បាល់ចំនួន ២៥១ គ្រាប់កាលពីខែវិច្ឆិកាឆ្នាំ ២០១៤ មកម្លេះ ខណះបច្ចុប្បន្ន Lionel Messi បានក្លាយជាកីឡាករដំបូងក្នុងប្រវត្តិសាស្ត្រដែលអាចស៊ុតបានចំនួន ៤០០ គ្រាប់នៅក្នុងក្របខ័ណ្ឌ La Liga ដែលគ្មានកីឡាករណាអាចធ្វើបាន ។

    Image result for Telmo Zarra

    ខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីនរូបនេះបច្ចុប្បន្នមានគ្រាប់បាល់លើសចំនួន ៨៩ គ្រាប់ពីលើកីឡាករ Cristiano Ronaldo ដែលបានចាកចេញទៅកាន់ក្លឹប Juventus កាលពីខែកក្កដា ខណះតារាឆ្នើមរបស់ព័ទុយហ្គាល់រូបនេះស៊ុតបានចំនួន ៣១១ គ្រាប់នៅក្នុងក្របខ័ណ្ឌ La Liga កាលពីលេងឲ្យអធិរាជស Real Madrid ។

    Image result for Cristiano Ronaldo

    Lionel Messi បាននិយាយប្រាប់ការសែត Mundo Deportivo ថា៖ ” ខ្ញុំមានមោទនភាពដែលបានឈានដល់ចំនួន ៤០០ គ្រាប់ ហើយខ្ញុំសង្ឃឹមថាខ្ញុំអាចទទួលបានច្រើនជាងនេះ ។ ខ្ញុំមិនផ្តោតខ្លាំងលើកំណត់ត្រាឬលេខទេ ខ្ញុំចូលចិត្តផ្តោតលើមួយថ្ងៃទៅមួយថ្ងៃ ។ លើសពីការស៊ុតបញ្ចូលទី ។ ខ្ញុំគិតថាការប្រកួតនីមួយៗជាការប្រកួតប្រជែងដែលយើងត្រូវតែឈ្នះដើម្បីបន្ថែម ៣ ពិន្ទុនិងការប្រកួតសម្រាប់ពាន La Liga ដែលជាពានរង្វាន់ដែលផ្តល់ដល់ក្រុមខ្លាំងបំផុត ” ។

    ម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៥ សម័យកាលរូបនេះបន្តថា៖ ” ខ្ញុំព្យាយាមជួយ ប៉ុន្តែមិនមែនត្រឹមតែគ្រាប់ទេ ថែមទាំងមានការជួយបញ្ចូនបាល់ខ្លះឬថែមទាំងចូលរួមក្នុងសកម្មភាពសំខាន់ៗមួយចំនួនផងដែរ ។ វាច្បាស់ណាស់ថាបើគ្មានជំនួយពីមិត្តរួមការងារទាំងអស់របស់ខ្ញុំទេ អ្វីដែលខ្ញុំមានឥឡូវនេះនិងអ្នកទាំងឡាយកាលពីមុន វានឹងមិនអាចរកបាន ៤០០ គ្រាប់បាននោះទេ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី