លោក Seaman ៖ វាជាការសម្រេចចិត្តលឿនពេកហើយដែល Petr Cech សម្រេចចូលនិវត្តន៍

11366
  • អតីតអ្នកចាំទីរបស់ក្រុមកាំភ្លើងធំ Arsenal លោក David Seaman ជឿជាក់ថាអ្នកចាំទី Petr Cech នៅតែអាចលេងបាល់បានទៀត បើទោះបីជាអ្នកចាំទីសញ្ជាតិឆេករូបនេះបានប្រកាសពីថ្ងៃកំណត់ក្នុងការព្យួស្រោមដៃរបស់លោកនៅចុងបញ្ចប់នៃរដូវកាលនេះក៏ដោយ ។

    Image result for David Seaman

    អតីតអ្នកចាំទីដៃស្អិតរបស់ក្រុមជម្រើសជាតិសាធារណរដ្ឋឆែក និងក្រុមតោខៀវ Chelsea រូបនេះបានប្រកាសកាលពីថ្ងៃអង្គារ៍ថាអាជីពជាកីឡាករបាល់ទាត់រយៈពេល ២០ ឆ្នាំរបស់គាត់នឹងបញ្ចប់នៅរដូវក្តៅខាងមុខនេះ ។

    Image result for Petr Cech

    Petr Cech ត្រូវបានគេមើលរំលងសម្រាប់រដូវកាល ២០១៨/២០១៩ ក្រោមការដឹកនាំរបស់លោក Unai Emery  ដែលបានមកជំនួសតំណែងលោកតា Arsene Wenger និងមិនបានលេងនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League ក្នុងចំណោម ១៥ ប្រកួតចុងក្រោយរបស់ក្រុមកាំភ្លើងធំ Arsenal ។ ទោះបីជាមិនមានកិច្ចសន្យាជាមួយកីឡដ្ឋាន Emirates នៅចុងបញ្ចប់នៃយុទ្ធនាការនេះក៏ដោយក៏លោក Seaman មានអារម្មណ៍ថា Petr Cech នៅតែអាចបង្ហាញទម្រង់លេងដ៏ល្អ បើទោះបីជាមានអ្នកចាំទីរូបនេះមានវ័យ ៣៧ ឆ្នាំក៏ដោយ ។

    Related image

    លោក David Seaman ដែលជាអ្នកចាំទីរបស់ក្លឹបកាំភ្លើងធំ Arsenal នៅចន្លោះឆ្នាំ ១៩៩០ ដល់ ២០០៣ បាននិយាយប្រាប់ Sky Sports ថា៖ ” និយាយដោយស្មោះត្រង់ទៅខ្ញុំមានការភ្ញាក់ផ្អើលខ្លាំងណាស់ ។ ខ្ញុំគិតថាវាជាការឆាប់បន្តិច ប៉ុន្តែនៅពេលអ្នកជាអ្នកចាំទី អ្នកដឹងថាពេលណាជាពេលដែលត្រូវចូលនិវត្តន៍ ។ Petr មានការជជែកផ្ទាល់របស់គាត់ជាមួយមនុស្ស ហើយគាត់មានគំនិតផ្ទាល់ខ្លួនរបស់គាត់ផងដែរ ” ។

    Image result for David Seaman

    អតីតអ្នកចាំទីរូបនេះបន្តថា៖ ” សម្រាប់គាត់វាគឺជាពេលវេលាត្រឹមត្រូវ ប៉ុន្តែខ្ញុំគ្រាន់តែគិតថាវាជាការឆាប់បន្តិច ។ ខ្ញុំបានត្រៀមខ្លួនរួចរាល់ ហើយកាលពីខ្ញុំមានអាយុ ៤០ ឆ្នាំគាត់មានអាយុ ២២ ឆ្នាំ ហើយខ្ញុំពិតជារីករាយណាស់ ។ បច្ចុប្បន្ន Petr មានវ័យ ៣៦ ឆ្នាំ ខ្ញុំមិនអាចជួយគិតជំនួសថាគាត់អាចមានអារម្មណ៍ថា ខ្ញុំអាចបន្តលេងពីរបីឆ្នាំទៀត ” ។

    Image result for Petr Cech

    អ្នកចាំទីវ័យ ៣៦ ឆ្នាំរូបនេះបានឈ្នះពានរង្វាន់ធំៗចំនួន ១៨ ដងនៅក្នុងអាជីពជាកីឡាករបាល់ទាត់ ដែលភាគច្រើនបានមកក្នុងអំឡុងពេល ១១ ឆ្នាំរបស់គាត់នៅក្លឹបតោខៀវ Chelsea ខណះ Petr Cech នឹងចូលនិវត្តន៍ក្នុងនាមជាអ្នកចាំទីដ៏ល្អបំផុតម្នាក់ក្នុងក្របខ័ណ្ឌ Premier League ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី