គ្រូជម្រើសជាតិហូឡង់ ៖ De Ligt នឹងក្លាយជាខ្សែការពារល្អបំផុតនៅក្នុងលោកត្រឹមរយះពេល ២ ឆ្នាំទៀត

33196
  • គ្រូបង្វឹកជម្រើសជាតិហុល្លង់លោក Ronald Koeman បាននិយាយចំៗថាខ្សែការពារវ័យក្មេង Matthijs de Ligt របស់ក្លឹប Ajax នឹងក្លាយជាខ្សែការពារដ៏ល្អបំផុតនៅលើពិភពលោកក្នុងរយៈពេលពីរឆ្នាំទៀត ។

    Image result for Ronald Koeman

    បច្ចុប្បន្ន Matthijs de Ligt មានអាយុត្រឹមតែ ១៩ ឆ្នាំប៉ុណ្ណោះត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងទៅនឹងក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុបរួមទាំងអតីតក្លិបរបស់លោក Koeman គឺ FC Barcelona ផងដែរ ។

    Image result for Matthijs de Ligt

    ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League ក្លឹបមេឃខៀវ Manchester City ក៏ត្រូវបានគេនិយាយថាមានចំណាប់អារម្មណ៍ផងដែរ ខណៈដែលក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Bundesliga ក្លឹប Bayern Munich ក៏ត្រូវបានគេផ្សាភ្ជាប់ជាមួយនឹងតារាវ័យក្មេងរូបនេះផងដែរ ។ លោក Koeman ជឿជាក់ថាកីឡាករ De Ligt ដែលបានបង្ហាញខ្លួនចំនួន ១៣ លើកសម្រាប់ក្រុមជម្រើសជាតិហូឡង់កន្លងមកនេះ នោះនឹងក្លាយជាកីឡាករល្អបំផុតរបស់ពិភពលោកក្នុងរយះពេលដ៏ខ្លីខាងមុខ ។

    Image result for Matthijs de Ligt

    គាត់បានប្រាប់វិទ្យុ Catalunya ថា៖ ” De Ligt និង Frenkie de Jong គឺពិសេសសម្រាប់ហេតុផលជាច្រើន ។ De Ligt មានអាយុតិចជាង ១៩ ឆ្នាំ ហើយបានដើរតួយ៉ាងសំខាន់ក្នុងនាមជាខ្សែការពារកណ្តាល ។ គាត់គឺជាប្រធានក្រុមរបស់ Ajax និងមកពីសាលារបស់ពួកគេ ។ នោះមានន័យថា Barcalona គឺជាសាលារៀនព្រោះទីនោះមានគុណភាពបច្ចេកទេសច្រើន និងយុទ្ធសាស្ត្រដ៏ល្អដើម្បីបង្រៀនរូបគេ ។ គាត់នឹងក្លាយជាខ្សែការពារដ៏ល្អបំផុតនៅលើពិភពលោកក្នុងរយៈពេលពីរឆ្នាំទៀត ” ។

    Image result for Matthijs de Ligt

    Matthijs de Ligt បានឈ្នះពានរង្វាន់ Golden Boy ដែលត្រូវបានប្រគល់ជូនកីឡាករវ័យក្មេងឆ្នើមប្រចាំទ្វីបអឺរ៉ុបសម្រាប់ឆ្នាំ ២០១៨ ។ បច្ចុប្បន្នក្លឹប Ajax កំពុងតាមពីក្រោយក្រុម PSV ត្រឹមតែ ២ ពិន្ទុប៉ុណ្ណោះក្នុងក្របខ័ណ្ឌ Eredivisie តាមរយៈការប្រកួត ១៧ លើក ខណះក្រុមទាំងពីរបានភ្លាត់ចាញ់តែមួយដងដូចគ្នាក្នុងការប្រកួតលីកកំពូលរបស់ហូឡង់នារដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី