Bayern Munich នៅតែមានការស្ទាក់ស្ទើរក្នុងការទិញផ្ដាច់ James Rodriguez ពី Real Madrid

22577
  • ការសង្ស័យនៅតែមាននៅលើអនាគតរបស់កីឡាករ James Rodriguez ហើយក្លឹប Bayern Munich នឹងប្រើប្រាស់រដូវកាលដែលនៅសេសសល់ដើម្បីធ្វើតេស្តបន្ថែមទៀតសម្រាប់ខ្សែបម្រើសញ្ជាតិកូឡុំប៊ីរូបនេះ នៅពេលដែលពួកគេសម្រេចថានឹងចុះហត្ថលេខាជាអចិន្ត្រៃយ៍ពីក្លឹប Real Madrid ។

    Related image

    ក្រុមយក្សរបស់ក្របខ័ណ្ឌ Bundesliga មួយនេះអាចទិញ James Rodriguez  ផ្ដាច់នៅក្នុងតម្លៃ ៤២ លានអ៊ឺរ៉ូនៅរដូវក្តៅនេះ បើមិនដូច្នេះទេគាត់នឹងត្រលប់ទៅកាន់ក្លឹប Real Madrid វិញ ។

    Image result for James Rodriguez

    លោក Hasan Salihamidzic ប្រធានផ្នែកកីឡារបស់ក្លិប Bayern Munich បានប្រាប់ Sport Bild ថា៖ ” យើងនឹងមើលឃើញអ្វីដែលនឹងកើតឡើងនៅក្នុងជើងទី ២ នៃរដូវកាលនេះ ។ បន្ទាប់មកយើងនឹងធ្វើការសម្រេចចិត្តដ៏សមស្របមួយ ” ។

    Image result for James Rodriguez

    ប្រសិនបើ Bayern Munich ពិតជាចុះហត្ថលេខាជាមួយខ្សែបម្រើវ័យ ២៧ ឆ្នាំរូបនេះជាអចិន្ត្រៃយ៍ពិតមែននោះ រាល់ពាក្យចរចាអារ៉ាមទាំងអស់ដែលបាននិយាយថា Jame មានគោលបំណងផ្លាស់ទៅកាន់ក្លឹបផ្សេងដូចជាក្លឹប Arsenal , Liverpool , Juventus នឹងត្រូវបញ្ចប់ ។

    Image result for Karl-Heinz Rummenigge

    លោក Karl-Heinz Rummenigge ដែលជាប្រធានក្លឹប Bayern Munich បាននិយាយកាលពីខែវិច្ឆិកាថា៖ ” នៅក្នុងកិច្ចព្រមព្រៀងរបស់យើង យើងមានជម្រើសមួយរហូតដល់ថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៩ ។ ខ្ញុំគិតថាវាមិនសមហេតុផលទេក្នុងការពិភាក្សាវាឥឡូវនេះយើងមានពេលវេលាដើម្បីសម្រេចចិត្ត ” ។

    Image result for James Rodriguez

    ទន្ទឹមនឹងនេះដែរក្លិបអធិរាជស Real Madrid កំពុងរង់ចាំការសម្រេចចិត្តរបស់ក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់មួយនេះ មុនពេលគិតអំពីអ្វីដែលពួកគេអាចធ្វើជាមួយកីឡាករ James Rodriguez ។ ខណះកាលពីលោក Julen Lopetegui នៅដឹកនាំក្លឹប Real Madrid លោកចង់ឱ្យ James Rodriguez ត្រលប់មកលេងនៅកីឡដ្ឋាន Estadio Santiago Bernabeu វិញ ប៉ុន្តែជាមួយនឹងស្ថានភាពនៃគ្រូបង្វឹកថ្មីលោក Santiago Solari នាពេលបច្ចុប្បន្នមិនត្រូវបានគេដឹងពីបំណងរបស់លោកឡើយ ហើយវាក៏មិនច្បាស់ទេថាតើនឹងមានអ្វីកើតឡើងបើគាត់វិលត្រលប់មកវិញ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី