Ronaldo នៅតែរក្សាកំណត់ត្រាដ៏អស្ចារ្យបន្ទាប់ពីស៊ុតចូលនៅក្នុងជ័យជម្នះ Supercoppa

8332
  • តារាឆ្នើមរបស់ក្លឹប Juventus កីឡាករ Cristiano Ronaldo បានបន្តទម្រង់លេងដ៏ល្អរបស់គាត់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដោយស៊ុតបញ្ចូលទីមួយគ្រាប់នៅក្នុងជ័យជម្នះនៃពានរង្វាន់ Supercoppa Italiana កាលពីយប់មិញនេះលើក្រុម AC Milan ។

    Image result for Cristiano Ronaldo win Supercoppa Italiana

    ខ្សែប្រយុទ្ធ Cristiano Ronaldo គឺជាអ្នកស៊ុតមួយគ្រាប់នៅនាទី ៦១ ដែលជាគ្រាប់ជ័យជម្នះ ១-០ នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ខណៈដែលកីឡាករសញ្ជាតិព័រទុយហ្គាល់រូបនេះបានឈ្នះពានរង្វាន់ជាលើកដំបូងជាមួយនឹងក្លឹបថ្មី Juventus នៃពានរង្វាន់ Supercoppa ។

    Image result for Cristiano Ronaldo win Supercoppa Italiana

    មួយគ្រាប់នេះមានន័យថា Ronaldo ឥឡូវនេះបានស៊ុតបញ្ចូលទី ៨​ គ្រាប់នៅក្នុងវគ្គផ្ដាច់ព្រ័ត្រចំនួន ៧ លើកចុងក្រោយរបស់គាត់ ។ កីឡាករវ័យ ៣៣ ឆ្នាំរូបនេះគឺជាផ្នែកមួយដ៏សំខាន់នៃពានរង្វាន់ Champions League ៣ លើកជាប់ៗគ្នារបស់ Real Madrid ហើយគាត់បានរកគ្រាប់បាល់សរុបចំនួន ២ គ្រាប់នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្ររបស់ក្រុម Real Madrid ក្នុងរយៈពេល ៣ រដូវកាលមកនេះ ។

    Image result for Cristiano Ronaldo win Supercoppa Italiana

    លើសពីនេះទៀត Ronaldo ស៊ុតបញ្ចូលទីបានមួយគ្រាប់ផងដែរលើក្រុម Barcelona កាលពីឆ្នាំ ២០១៧ នៅក្នុងវគ្គផ្ដាច់ព្រ័ត្រនៃពានរង្វាន់ Spanish Super Cup និងបន្តស៊ុតបញ្ចូលទីសរុបចំនួន ៤ គ្រាប់នៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Club World Cup ចំនួន ២​ លើក ដោយកាលពីប៉ះជាមួយក្លឹប Kashima Antlers នៅឆ្នាំ ២០១៦ និងនៅឆ្នាំ ២០១៧ ស៊ុតទល់នឹងក្រុម Gremio ។

    Related image

    ជ័យជម្នះ Supercoppa កាលពីយប់មិញបានក្លាយជារដូវកាលដ៏រឹងមាំមួយជាមួយនឹង Juventus សម្រាប់ Ronaldo ខណៈពេលដែលខ្សែប្រយុទ្ធរូបនេះបានស៊ុតបញ្ចូលទីសរុបបានចំនួន ១៦ គ្រាប់ក្នុងគ្រប់កម្មវិធីទាំងអស់សម្រាប់សេះបង្កង់ Juventus នារដូវកាលនេះ ។

    Image result for Cristiano Ronaldo win Supercoppa Italiana

    ថ្លែងទៅកាន់ Rai Sport បន្ទាប់ពីការប្រកួតលោក Massimiliano Allegri បាននិយាយអំពីតារាសញ្ជាតិព័រទុយហ្គាល់រូបនេះថា៖ ” យើងបានចុះហត្ថលេខាលើ Cristiano Ronaldo ព្រោះតែគាត់ជាអ្នកសម្រេចចិត្ត និងជាអ្នកស៊ុតបញ្ចូលទីច្រើន ។ គាត់បានរកគ្រាប់បាល់ដ៏អស្ចារ្យ និងបានផ្លាស់ប្តូរយ៉ាងល្អ ប៉ុន្តែក្រុមទាំងមូលបានបង្ហាញទម្រង់លេងដ៏ល្អ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី