ពិតជាមិនធម្មតា!!! បន្ទាប់ពីឈ្នះពានយប់មិញ CR7 ប្រមូលបាន ២៦ ពានមកពីប្រទេស ៤ ផ្សេងគ្នា

12143

បន្ទាប់ពីឈ្នះពានរង្វាន់ Supercoppa ជាមួយក្លឹប Juventus កាលពីយប់ថ្ងៃពុធកីឡាករ Cristiano Ronaldo បានឈ្នះពានរង្វាន់ជាមួយក្លឹបសរុបចំនួន ២៦ ពានរង្វាន់ដែលឈ្នះពី ៤ ប្រទេសផ្សេងគ្នាដែលស្ទើរគ្មាននរណាអាចធ្វើបាន ។

Image result for Cristiano Ronaldo Supercoppa

តារាឆ្នើមរបស់ព័រទុយហ្គាល់វ័យ ៣៣ ឆ្នាំរូបនេះបន្ទាប់ពីបានឈ្នះពានរង្វាន់គ្រប់យ៉ាងនៅឯក្លិប Real Madrid រូបគេបានសម្រេចចិត្តចាកចេញទៅធ្វើដំណើរផ្សងព្រេងថ្មីមួយផ្សេងទៀតនៅទឹកដីប្រទេសអ៊ីតាលីនិងកំពុងសម្លឹងរកពានរង្វាន់ជាច្រើនជាមួយក្លឹបសេះបង្កង់ Juventus ។

Image result for Cristiano Ronaldo won Supercoppa

បច្ចុប្បន្ន Ronaldo ឈ្នះពានរង្វាន់សរុបចំនួន ២៦ ពានរង្វាន់ដែលគាត់បានឈ្នះមកពីប្រទេស ៤ ផ្សេងគ្នាដូចជានៅប្រទេសព័រទុយហ្គាល់ ប្រទេសអង់គ្លេស  ប្រទេសអេស្ប៉ាញ និងឥឡូវនេះនៅប្រទេសអ៊ីតាលី ។ គាត់ចាប់ផ្តើមឈ្នះពានរង្វាន់ដំបូងជាមួយក្លឹប Sporting CP នៅក្នុងពានរង្វាន់ Portuguese Super Cup កាលពីគាត់មានអាយុ ១៧ ឆ្នាំ ។

Image result for Cristiano Ronaldo Supercoppa

បើនិយាយអំពីកាលពីគាត់លេងនៅកីឡាដ្ឋាន Old Trafford ជាមួយក្លឹបបីសាចក្រហម Manchester United គាត់បានឈ្នះពានរង្វាន់សរុបចំនួន ៩ ដង ដោយពានរង្វាន់ទាំងនោះរួមមានពានរង្វាន់ក្របខ័ណ្ឌ Premier League ចំនួន ៣ ដង , FA Cup មួយលីក , League Cup ២ លើក , Community Shield មួយដង និងពានរង្វាន់ Champions League និង Club World Cup ចំនួន ១ ដងដូចគ្នា ។

Related image

ហើយបន្ទាប់ពីផ្ទេរទៅកាន់ក្លឹបអធិរាជស Real Madrid ពីក្លឹបបីសាចក្រហម Manchester United កាលពីឆ្នាំ ២០០៩​ ម្ចាស់ពានរង្វាន់ Ballon d’Or ៥ សម័យកាលរូបនេះបានឈ្នះពានរង្វាន់ជាច្រើនដូចជា ក្របខ័ណ្ឌ LaLiga Santander ចំនួន ២ លើក , ពានរង្វាន់ Copa del Rey ២ ដង , Super Cup ចំនួន ២ លើក , European Super Cups ២ ដង ,​ Club World Cup ចំនួន ៣ លើក និងពានរង្វាន់ក្របខ័ណ្ឌ Champions League ចំនួន ៤ ដង ។

Image result for Cristiano Ronaldo won Supercoppa

Cristiano Ronaldo បានស៊ុតបញ្ចូលទីសរុបចំនួន ១៩ គ្រាប់នៅគ្រប់វគ្គផ្តាច់ព្រ័ត្រចាប់តាំងពីគាត់បានក្លាយជាកីឡាករអាជីពកាលពីឆ្នាំ ២០០២ ។ ហើយបើទោះបីជាគាត់បានឈ្នះពានរង្វាន់ជាច្រើននៅក្នុងអាជីពរបស់គាត់រហូតដល់ ២៦ ពានរង្វាន់ក៏ដោយក៏ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំរូបនេះនៅតែរីករាយក្នុងបន្តឈ្នះពានរង្វាន់ជាច្រើនទៀតនៅក្នុងអាជីពរបស់គាត់ មុនពេលរូបគេសម្រេចចិត្តចូលនិវត្តន៍ពីវាលស្មៅនៅពេលខាងមុខ ៕

ដោយ៖តារា

ប្រភព :
marca
ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី