Ramos ថាក្នុងនាមខ្លួនជាកីឡាករអាហ្សង់ទីនទី១ នៅកម្ពុជានឹងមិនធ្វើឱ្យប្រទេសខ្លួនបាក់មុខឡើយ

12624

បន្ទាប់ពីចុះកិច្ចសន្យារយៈពេលមួយរដូវកាលជាមួយក្លឹបអង្គរថៃហ្គឺរ កាលថ្ងៃចន្ទទី ១៤ ខែ មករា កីឡាករ Ramos Alexis Damian បានអះអាងថាពិតជាមានមោទកភាពយ៉ាងខ្លាំងដែលបានក្លាយជាកីឡាករជនជាតិអាហ្សង់ទីនទី ១ នៅក្របខណ្ឌមិត្តហ្វូនខេមបូឌានលីគ ។

កីឡាករវ័យ ២៩ ឆ្នាំរូប​នេះចាត់ទុកវត្តមានលើកដំបូងនៅប្រទេសម្ចាស់អង្គរមួយនេះជាកិត្តិយសនិងកម្លាំងចិត្តក្នុងការប្រកួតប្រជែងនៅរដូវកាលថ្មីឆ្នាំ ២០១៩ ខាងមុខ ។

Ramos Alexis បានឲ្យដឹងបែបនេះ៖ ” ការប្តេជ្ញាចិត្តរបស់ខ្ញុំគឺលេងឱ្យអស់ពីសមត្ថភាពរាល់ការប្រកួតដែលខ្ញុំត្រូវលេងដើម្បីឈានដល់កម្រិតដល់ល្អបំផុតនិងព្យាយាមស្វែងរកគ្រប់បាល់ ។ នេះគឺជាអ្វីដែលអាចជួយក្រុមបាន ។ ខ្ញុំដឹងថា ខ្ញុំជាកីឡាករអាហ្សង់ទីនដំបូងដែលឈានជើងមកលេងនៅក្នុងកម្ពុជា ហើយក៏ជាទឹកចិត្តបន្ថែមទៀតដើម្បីកេរ្តិ៍ឈ្មោះរបស់ខ្ញុំនិងដើម្បីប្រទេសរបស់ខ្ញុំ ” ។

បើតាមប្រភពពីទំព័រក្លិបអង្គរថៃហ្គឺរកីឡាកររូបនេះមានកម្ពស់ ១,៩៣ ម៉ែត្រ មកពីតំបន់ Mar del Plata ទីក្រុង Buenos Aires ប្រទេសអាហ្សង់ទីន ។ Ramos ក៏ធ្លាប់លេងនៅក្រុម Ramos Alexis ប្រទេសអេក្វាឌ័ រ, សាល់វ៉ាឌ័រ , អ៊ុយរូរីយាយ​, វេណេហ្ស៊ុយអេឡា និង ម៉ាល់តា ជាដើម ៕

ដោយ៖តារា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី