ក្ដៅ!!! Gonzalo Higuain នឹងចូលរួមជាមួយក្លឹប Chelsea រហូតដល់ចុងបញ្ចប់នៃរដូវកាលនេះ

20246
  • ក្លិប Chelsea បានឈានដល់កិច្ចព្រមព្រៀងមួយជាមួយក្លឹប Juventus ហើយដើម្បីចុះហត្ថលេខានាំយកកីឡាករ Gonzalo Higuain ទៅលេងនៅទឹកដីអង់គ្លេសរហូតដល់ចប់រដូវកាលនេះ ។ កីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះបានចូលរួមជាមួយក្លឹប AC Milan នៅរដូវក្តៅនេះក្នុងតម្លៃខ្ចីជើង ១៨ លានអឺរ៉ូជាមួយនឹងជម្រើសក្នុងការទិញផ្ដាច់ក្នុងតម្លៃ ៣៦ លានអឺរ៉ូ ។

    Image result for Gonzalo Higuain

    Juventus បានផ្តួលក្រុម AC Milan ក្នុងក្របខ័ណ្ឌ Supercoppa Italiana កាលពីរាត្រីថ្ងៃពុធ ហើយខ្សែប្រយុទ្ធ Higuain បានចូលលេងក្នុងវគ្គផ្តាច់ព្រ័ត្រនេះនៅ ២០ នាទីចុងក្រោយ ខណៈដែលក្រុមថ្មីរបស់គាត់បានប្រកួតចាញ់ក្រុមចាស់របស់គាត់ក្នុងលទ្ធផល ១-០ ខណៈដែលអតីតខ្សែប្រយុទ្ធរបស់ក្លឹប Real Madrid កីឡាករ Cristiano Ronaldo ជាអ្នកស៊ុតឲ្យ Juvnetus លើកពានរង្វាន់នេះជាលើកទី ៨ ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ។

    Related image

    កិច្ចព្រមព្រៀងនេះត្រូវបានរាយការណ៍ដោយការសែត Sky Italia ដោយបានឲ្យដឹងថា Gonzalo Higuain នឹងត្រូវជួបជុំជាមួយលោក Maurizio Sarri ដែលជាអតីតគ្រូបង្វឹករបស់គាត់នៅក្លឹប Napoli វិញក្នុងកិច្ចសន្យារយៈពេល ៦ ខែ ។ យោងតាម Sky Italia បានអះអាងទៀតថាកិច្ចព្រមព្រៀងនេះរួមបញ្ចូលទាំងលទ្ធភាពពង្រីកកិច្ចសន្យាខ្ចីជើងរហូតដល់រដូវក្តៅឆ្នាំ ២០២០ នេះប្រសិនបើក្រុមតោខៀវ Chelsea ពេញចិត្តនឹងទម្រង់លេងរបស់ខ្សែប្រយុទ្ធវ័យ ៣១ ឆ្នាំរូបនេះ ។

    Image result for Gonzalo Higuain

    ប្រសិនបើកិច្ចព្រមព្រៀងនេះត្រូវបានបញ្ចប់ដោយជោគជ័យពិតមែននោះ Gonzalo Higuain នឹងចាកចេញពីក្លឹប AC Milan ក្រោយពីស៊ុតបញ្ចូលទីបានចំនួន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ១៥ ប្រកួតនៅក្នុងក្របខ័ណ្ឌ Serie A នារដូវកាលនេះ ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី