Fabregas ៖ ជួនកាលខ្ញុំមានអារម្មណ៍ថាខ្លួនខ្ញុំចេះភាសារអង់គ្លេសច្រើនជាងភាសារអេស្ប៉ាញទៅទៀត

20024
  • ខ្សែប្រយុទ្ធថ្មីរបស់ក្លឹប Monaco កីឡាករ Cesc Fabregas បានធ្វើបទបង្ហាញជាផ្លូវការកាលពីថ្ងៃពុធហើយគាត់បានបញ្ជាក់យ៉ាងច្បាស់ថាវាដល់ពេលហើយដើម្បីផ្លាស់ប្តូរពីពេលវេលារបស់គាត់នៅក្នុងក្របខ័ណ្ឌ Premier League នៅពេលគាត់ចាប់ផ្តើមការប្រកួតប្រជែងថ្មីមួយនៅប្រទេសបារាំង ។

    Image result for Cesc Fabregas

    កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ៣១ ឆ្នាំរូបនេះបានបញ្ចប់ការផ្ទេររបស់គាត់កាលពីថ្ងៃសុក្រសប្តាហ៍មុនហើយក៏បានចូលលេងក្នុងជួបជាមួយក្រុម Marseille កាលពីយប់ថ្ងៃអាទិត្យផងដែរ ខណៈដែលក្រុមរបស់លោក Thierry Henry បានទទួលលទ្ធផលត្រឹមតែ ១-១ នៅក្នុងកីឡាដ្ឋាន Stade Velodrome ។

    Image result for Cesc Fabregas

    Fabregas បាននិយាយថា៖ ” ខ្ញុំគិតថាវាគឺជាពេលវេលាដ៏ល្អដើម្បីចាកចេញពីក្របខ័ណ្ឌ Premier League បន្ទាប់ពីលេងបាន ៥០១ ប្រកួតនៅក្នុងប្រទេសអង់គ្លេស ។ វាជាការលំបាកខ្លាំងណាស់បន្ទាប់ពី ១៣ ឆ្នាំដែលខ្ញុំបានឈ្នះពានរង្វាន់ជាច្រើននៅចំពោះមុខអ្នកគាំទ្រជាច្រើន ។ ពេលខ្លះខ្ញុំមានអារម្មណ៍ថាចេះភាសាអង់គ្លេសស្ទាត់ជំណាញជាងភាសាអេស្ប៉ាញទៅទៀត ” ។

    Image result for cesc fabregas monaco

    ខណៈដែលលោក Henry ចង់នាំយកកីឡាករដែលពោពេញទៅដោយគុណភាពនិងបទពិសោធមកជួយក្រុមរបស់គាត់ ខណះកីឡាករ Fabregas បាននិយាយថានេះគឺជាការផ្លាស់ប្តូរដ៏រំជួលចិត្តមួយសម្រាប់គាត់ ។

    Image result for cesc fabregas monaco

    គាត់បានបន្ថែមថា៖ ” ខ្ញុំបានគិតអំពីវាបានវាយតម្លៃជម្រើសរបស់ខ្ញុំ ហើយគិតថាវាគឺជាការសម្រេចចិត្តដ៏ល្អបំផុតសម្រាប់ខ្ញុំ ។ ( Ligue 1 ) គឺជាលីគដ៏ល្អបំផុតមួយនៅក្នុងទ្វីបអឺរ៉ុប ។ នៅចុងបញ្ចប់នៃការប្រកួតកីឡាបាល់ទាត់គឺស្រដៀងគ្នានៅគ្រប់ទីកន្លែង ” ។

    Image result for cesc fabregas monaco

    បច្ចុប្បន្នក្លឹប Monaco កំពុងស្ថិតនៅក្នុងភាពយ៉ាប់យ៉ឺនយ៉ាងខ្លាំងនៅក្នុងក្របខ័ណ្ឌ Ligue 1 នារដូវកាលនេះដោយកំពុងឈរនៅចំណាត់ថ្នាក់លេខទី ១៩ ឯណោះដែលជាតំបន់ធ្លាក់ទៅលេងនៅលីគលំដាប់ទី២ ហើយខ្វះតែ ៤ ពិន្ទុទៀតតែប៉ុណ្ណោះដើម្បីឈរនៅកន្លែងសុវត្ថិភាព ៕

    ដោយ៖តារា

    ប្រភព :
    marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី