ចាន់ វឌ្ឍានាកា បង្ហើបថាខ្លួនតែងតែរងសម្ពាធខ្លាំងកាលពីលេងនៅក្លឹប Pahang FA

112081
  • មុនពេលហើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីទៅចូលរួមជាមួយក្លឹបថ្មីរបស់ខ្លួន តារាជើងស៊ុតរបស់កម្ពុជាកីឡាករ ចាន់ វឌ្ឍានាកា បានផ្ដល់បទសម្ភាសន៍មួយជាមួយទូរទស្សន៍នៅក្នុងស្រុកមួយដោយបាននិយាយអំពីរឿងជាច្រើនទាក់ទងជាមួយនឹងការផ្ទេរទៅចូលរួមជាមួយក្លឹប PKNS FC ហើយក៏បាននិយាយអំពីកាលពីលេងនៅក្លឹបចាស់របស់គាត់ Pahang FA ផងដែរ ។

    Image result for chan vathanaka

    ខ្សែប្រយុទ្ធជួរមុខរបស់ក្រុមជម្រើសជាតិកម្ពុជាដែលគេដាក់រហ័សនាមថាកុមារមាសកម្ពុជា ឬក៏ Cv11 ត្រូវបានក្លឹបខ្លាំង PKNS FC សម្រេចនាំយកធ្វើជាកីឡាករកូតាអាស៊ានរបស់ខ្លួនសម្រាប់រដូវកាលថ្មី ២០១៩ ខាងមុខ ។ ហើយកាលពីព្រឹកមិញនេះខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះក៏បានធ្វើដំណើរទៅកាន់ប្រទេសម៉ាឡេស៊ីដើម្បីចូលរួមហ្វឹកហាត់ជាមួយមិត្តរួមក្រុមថ្មីរបស់ខ្លួនផងដែរ ។

    Related image

    ចាន់ វឌ្ឍានាកា ក៏បាននិយាយផងដែរការសម្រេចចិត្តចូលរួមជាមួយ PKNS ដោយសារលក្ខខ័ណ្ឌល្អប្រសើរជាច្រើនដែលខ្លួនចង់បាន ហើយមើលទៅក្លឹបក៏ដូចជាចង់បានខ្លួនខ្លាំងផងដែរទើបធ្វើឲ្យរូបគេសម្រេចចុះហត្ថលេខាជាមួយក្លឹបមួយនេះ ។ ហើយ វឌ្ឍានាកាក៏បាននិយាយទៀតថាក្លឹបថ្មីរបស់ខ្លួននេះមិនដាក់សម្ពាធខ្លាំងពេកដូចកាលពីរូបគេលេងនៅ Pahang FA ឡើយទើបធ្វើឲ្យរូបខ្លួនសប្បាយចិត្តវិលត្រឡប់ទៅកាន់ក្របខ័ណ្ឌ Malaysia Super Cup សារជាថ្មី ។

    Image result for chan vathanaka

    ចាន់ វឌ្ឍានាកា ក៏បានបង្ហើបឲ្យដឹងផងដែរថាកាលពីខ្លួនលេងនៅក្លឹប Pahang FA ក្លឹបយក្សរបស់ម៉ាឡេស៊ីមួយទាមទាតម្រូវខ្ពស់ខ្លាំង និងតែងតែដាក់សម្ពាធមកលើរូបគេក្នុងការរកគ្រាប់បាល់ បើទោះបីជាកីឡារូបនេះលេងក្នុងនាមជាខ្សែបម្រើយ៉ាងណាក្ដី ។

    Related image

    បើទោះបីជាយាងណាក៏ដោយអ្នកគាំទ្រនៅកម្ពុជាជាសង្ឍឹមថា​ អតីតកីឡកររបស់បឹងកេតរូបនេះនឹងទទួលបានជោគជ័យនៅដំណើរផ្សងព្រេងជាលើកទី ២ នៅម៉ាឡេស៊ី និងជាលើកទី ៣ នៅក្នុងការប្រកបអាជីពនៅក្រៅប្រទេស ដើម្បីស្ដាមុខមាត់របស់គេឡើងវិញក្នុងការរិៈគន់មួយរយះចុងក្រោយនេះ ៕

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី