ផ្លូវការ!!! ក្រុមមាន់ខ្នាយមាស Hotspur សម្រេចលក់ Dembele ទៅឱ្យក្លឹបចិនក្នុងតម្លៃខ្លួន ១៤ លានដុលារ

11184
  • ក្លឹប Tottenham Hotspur បានយល់ព្រមលើតម្លៃខ្លួន ១១ លានផោន ( ១៤ លានដុល្លារ ) ជាមួយនឹងក្លឹប Guangzhou R & F របស់ចិនសម្រាប់ការផ្ទេរខ្សែបម្រើ Mousa Dembele ។

    Image result for Mousa Dembele

    កីឡាករវ័យ ៣១ ឆ្នាំរូបនេះបានចូលរួមជាមួយក្រុមមាន់ខ្នាយមាស Tottenham កាលពីឆ្នាំ ២០១២ ពីក្លឹប Fulham ហើយបានបង្ហាញខ្លួនសរុបចំនួន ២៥០ ប្រកួតសម្រាប់ក្រុមរបស់លោក Mauricio Pochettino ដោយស៊ុតបញ្ចូលទីបាន ១០ គ្រាប់ផងដែរ ។ Dembele មិនមានវត្តមានសម្រាប់ក្រុមរបស់លោក Mauricio Pochettino ចាប់តាំងពីខែវិច្ឆិកាមកម្លេះបន្ទាប់ពីរងរបួសកជើង ខណះជាមួយនឹងការផ្ទេរទៅកាន់ប្រទេសចិននេះត្រូវបានលិចលឺតាំងពីការទីផ្សាដោះដូរកីឡាករកាលពីរដូវក្ដៅមកម្លេះ ។

    Image result for Mousa Dembele

    ហើយកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Tottenham បានសម្រេចចិត្តឲ្យខ្សែបម្រើកណ្តាលរូបនេះចាកចេញដោយសារពួកគេចង់ប្រមូលលុយខ្លះដើម្បីទិញកីឡាករថ្មីចូល ។ សមាជិករបស់ជម្រើសជាតិបែលហ្ស៊ិករូបនេះបានបង្ហាញខ្លួនចំនួន ៨២ ប្រកួតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ហើយកីឡាករវ័យ ៣១ ឆ្នាំរូបនេះបានដើរតួយ៉ាងសំខាន់សម្រាប់ក្រុមរបស់លោក Roberto Martinez ក្នុងអំឡុងពេលបញ្ចប់ចំណាត់ថ្នាក់លេខ ៣ នៅក្នុងព្រឹត្តិការណ៍ World Cup ២០១៨ នៅប្រទេសរុស្ស៊ី ។

    Related image

    ថ្លែងទៅកាន់ឆានែលទូរទស្សន៍ផ្លូវការរបស់ក្លឹបបន្ទាប់ពីការប្រកាសពីការចាកចេញរបស់គាត់ Dembele បាននិយាយថា៖ ” ខ្ញុំចំណាយពេលជិត ៧ ឆ្នាំមកដល់ពេលនេះ ហើយខ្ញុំចង់អរគុណដល់អ្នកគ្រប់គ្នា កីឡាករ អ្នកធ្វើការនៅទីនេះ អ្នកគាំទ្រ សម្រាប់ការគាំទ្រខ្ញុំជានិច្ចជាមួយនឹងក្ដីរំភើប ។ ខ្ញុំមិនចូលចិត្តគំនិតនៃការលាគ្នាទេ ហើយខ្ញុំនឹងមិននិយាយលាដល់នរណាម្នាក់នៅទីនេះទេ ខ្ញុំនឹងនៅតែមានទំនាក់ទំនងជាមួយមនុស្សនៅទីនេះ ហើយខ្ញុំនឹងទៅលេងក្លិបនេះផងដែរ ដូច្នេះវាមិនលារហូតទេ ហើយវាមិនទទួលបានការលាពីខ្ញុំឡើយ ខ្ញុំមិនចង់មើលច្រើនពេកទេនាពេលអនាគត ប៉ុន្តែខ្ញុំមើលឃើញតែរឿងវិជ្ជមានប៉ុណ្ណោះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី