អតីតកីឡាករ Arsenal ៖ Mesut Ozil រង់ចាំតែឱកាសចូលនិវត្តន៍របស់គាត់តែប៉ុណ្ណោះ

26647
  • Mesut Ozil បានបាត់បង់ការលើកទឹកចិត្តនិងបំណងប្រាថ្នារបស់គាត់នេះបើយោងតាមសម្ដីរបស់លោក Emmanuel Petit ដែលជាអតីតកីឡាករ Arsenal ហើយលោកបាននិយាយទៀតថា Ozil រង់ចាំតែការចូលនិវត្តន៍របស់គាត់តែប៉ុណ្ណោះ ។

    Image result for Emmanuel Petit

    ថ្វីត្បិតតែមានការតាំងចិត្តថ្មីជាមួយនឹងក្រុមកាំភ្លើងធំខ្លាំងជាងមុននៅឆ្នាំថ្មីក៏ដោយក៏ខ្សែបម្រើដែលបានជួយឲ្យអាល្លឺម៉ង់ឈ្នះពានរង្វាន់ FIFA World Cup កាលពីឆ្នាំ ២០១៤ រូបនេះអាចនឹងចាកចេញពីកីឡដ្ឋាន Emirates ក្នុងពេលខាងមុខនេះ ។

    Image result for Mesut Ozil

    ភ្នាក់ងាររបស់គាត់បានព្យាយាមបដិសេធរាល់ពាក្យចរចារអារ៉ាមអំពីការផ្លាស់ប្តូរក្លឹប ប៉ុន្តែលោក Unai Emery នៅតែបន្តមើលរំលងគាត់និងមិនចាត់ទុកកីឡាករវ័យ ៣០ ឆ្នាំរូបនេះជាផ្នែកមួយដ៏សំខាន់នៃផែនការរបស់គាត់ឡើយ ។

    Image result for Mesut Ozil

    លោក Emmanuel Petit ជឿជាក់ថាអតីតកីឡាករអាល្លឺម៉ង់រូបនេះលេងដោយក្ដីមិនពេញចិត្តដោយសារតែគាត់ត្រូវបានគេមើលរំលងនឹងជួបរដូវកាលដ៏អាក្រក់បំផុតនៅរដូវកាលនេះ ព្រោះតែបុរសម្នាក់នេះធ្លាប់មានភាពសប្បាយរីករាយនៅក្នុងប្រកួតកំពូលៗ ប៉ុន្តែឥឡូវនេះបានត្រឹមតែជាកីឡាកម្រុងប៉ុណ្ណោះ ។

    Image result for Mesut Ozil

    អតីតខ្សែបម្រើកាំភ្លើងធំ Arsenal រូបនេះបានប្រាប់ Mirror ថា៖ ” ខ្ញុំគិតថាគាត់បាត់បង់ការលើកទឹកចិត្តនិងបំណងប្រាថ្នារបស់គាត់ ។ ឥឡូវនេះគាត់មើលទៅដូចជាគាត់កំពុងរង់ចាំតែឱកាសការចូលនិវត្តន៍របស់គាត់ប៉ុណ្ណោះ ” ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី